ព័ត៌មានកីឡា

Liverpool បដិសេធសំណើររបស់ Napoli ក្នុងការនាំយកកីឡាករ Alberto Moreno

ក្រុមហង្សក្រហម Liverpool បានធ្វើការបដិសេធ សំណើររបស់ក្រុម Napoli ដែលមានបំណងចង់បានកីឡាករ Alberto Moreno នៅរដូវក្តៅនេះ។

The Sun បានឲ្យដឹងថា លោក Klopp អ្នកចាត់ការទូទៅរបស់ក្រុមហង្សក្រហម Liverpool បានទាត់ចោលនូវសំណើរទឹកប្រាក់ប្រមាណជា ១១លានផោន របស់ Napoli ក្នុងការនាំយកខ្សែការពារឆ្វេងអេស្ប៉ាញ Alberto Moreno នារដូវកាលដោះដូរកីឡាករខាងមុខនេះ។ លោក Klopp បានបញ្ជាក់ថា ប្រសិនបើ Napoli ចង់បាន Moreno មែននោះ ក្រុមអ៊ីតាលីមួយនេះ ត្រូវតែហ៊ានចំណាយទឹកប្រាក់ច្រើនជាងនេះ ពោលគឺ ១៥លានផោន ទើបជាការសមស្រប។

យ៉ាងណាក៍ដោយ នៅមិនទាន់ មានការឆ្លើយតបណាមួយពីក្រុម Napoli ឡើយ ក៍ប៉ុន្តែ បើតាម The Sun ក្រុម Napoli នឹងមិនស្តាយទឹកប្រាក់ត្រឹម ១៥លានផោន ក្នុងការនាំយកខ្សែការពារឆ្វេងរូបនេះឡើយ ព្រោះថា វាមិនមែនជាចំនួនច្រើនប៉ុន្មានឡើយ។

ម្យ៉ាងវិញទៀត Liverpool ក៍មានចេតនា លក់ខ្សែការពារ Alberto Moreno ដែរ ជាហេតុនាំឲ្យមានការដាល់តម្លៃមិនខ្ពស់បែបនេះ។ ដូច្នេះហើយ Alberto Moreno ប្រាកដជាអាចផ្លាស់ទៅកាន់ Napoli ក្នុងពេលឆាប់ៗនេះ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ជាបន្តទៀត។

មតិយោបល់