ព័ត៌មានកីឡា

បង្ហាញខ្លួន ១៦៩ ប្រកួតហើយ Buffon ទើបតែជួបប្រទះលើកទី១

នេះគឺជាលើកទី ១ ហើយសម្រាប់អ្នកចាំទីវ័យចំណាស់របស់ក្រុមជម្រើសជាតិអ៊ីតាលី Gianluigi Buffon ដែលក្នុងមួយប្រកួតមិនមានបាល់គ្រោះថ្នាក់ណាមួយ ដើម្បីសង្រ្គោះឡើយ។

នៅក្នុងការបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិអ៊ីតាលី ១៦៩ ប្រកួតកន្លងមក អ្នកចាំទីឆ្នើម Gianluigi Buffon មិនដែលស្គាល់នូវរស់ជាតិស្រណុក សុខស្រួលដូចការប្រកួតជាមួយ Liechtenstein ឡើយ។ ក្នុងមួយប្រកួតពេលយប់មិញនេះ Buffon គ្មានចំណាយកម្លាំងអ្វីប៉ុន្មានឡើយ ព្រោះមិនមានបាល់ស៊ុតណាមួយមកកាន់ទីរបស់ក្រុមជម្រើសជាតិអ៊ីតាលីឡើយ។ ជ័យជម្នះ ៥-០ ដែលអ៊ីតាលីរកបាន គឺជាជោគជ័យយ៉ាងធំធេងនេះ បានធ្វើឲ្យអ៊ីតាលី មានពិន្ទុស្មើជាមួយក្រុមខ្លាំងអេស្ប៉ាញ ១៦ ពិន្ទុដូចគ្នា តែឈរលេខ ២ ក្នុងតារាងដោយចាញ់គ្រាប់បាល់ចំនេញ។ ម្យ៉ាងវិញទៀត Buffon អាចបំបែកកំណត់ត្រារបស់ខ្លួនដោយមិនអាចចាប់បាល់ពីការស៊ុតរបស់ដៃគូសូម្បី ១ គ្រាប់ឡើយក្នុងអាជីពរបស់គេ ជាពិសេសនៅជម្រើសជាតិអ៊ីតាលី។

ដូច្នេះហើយ អ៊ីតាលី ត្រូវប្រឹងប្រែងបន្តទៀត ដើម្បីធ្វើយ៉ាងណា ឡើងឈរកំពូលតារាងពូល G ដោយអាចឡើងទៅវគ្គចែកពូល World Cup 2018 នៅរុស្ស៊ី មិនចាំបាច់លេង Play Off ឡើយ។

មតិយោបល់