នៅក្នុងសន្និសីទសារពត៌មានកីឡាករខ្សែប្រយុទ្ធ ឃួន ឡាបូរ៉ាវី បានថ្លែងថាការប្រកួតឲ្យក្រុមជម្រើសជាតិកម្ពុជាគឺមិនដូចអ្វីដែលប្រកួតនៅក្នុងក្លិបឡើយ។
ខ្សែប្រយុទ្ធរបស់ក្រុម បឹងកេត បាននិយាយថា៖ «សម្រាប់ការបង្ហាញខ្លួននៅក្នុងជម្រើសជាតិនិងក្លិបតែងតែមានឳកាសដូចគ្នា គ្រាន់តែពេលដែលលេងក្នុងក្លិបខ្សែការពារគឺសមត្ថភាពមិនសូវខ្លាំងព្រោះពេលខ្លះគាត់មិនមែនជាកីឡាករដែលជាប់ជម្រើសជាតិ ទោះបីការប្រកួតក្រៅស្រុកក៏ដោយ ចំពោះការលេងឲ្យជម្រើសជាតិវិញគឺខ្សែការពារគេក៏ជាកីឡាករជម្រើសជាតិដែរ ដូច្នេះសមត្ថភាពល្អ ដូចកាលលេងជាមួយ ឥណ្ឌូនេសុី ខ្ញុំមានឳកាស ២ដង តែមិនបានសម្រេចព្រោះកីឡាករលេខ ១៦ គាត់គៀកខ្ញុំជាប់រហូត»។
រង់ចាំមើលថា ឃួន ឡាបូរ៉ាវី អាចរកគ្រាប់បាល់បានទេ ក្នុងជំនួបរវាង ក្រុមជម្រើសជាតិកម្ពុជា ប៉ះ ក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន នៅថ្ងៃទី ១៣ ខែ មិថុនា ស្អែកនេះ ក្នុងជំនួបជម្រុះជុំចុងក្រោយនៃពានរង្វាន់ជើងឯកប្រចាំទ្វីបអាស៊ី AFC Asian Cup 2019 UAE ក្នុងពូល C៕

មតិយោបល់