បណ្ដាញទំនាក់ទំនងសង្គមយក្ស Facebook បានបញ្ចេញមុខងារពិសេស ១ ហៅថា Save Link ឬ Save Post ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ទាំងអស់គ្នា អាចធ្វើការរក្សាទុកតំណភ្ជាប់នៃមាតិកាណាមួយដែលបានបង្ហោះនៅលើបណ្ដាញសង្គម សម្រាប់ងាយស្រួលបើកមើលម្ដងទៀតនាពេលក្រោយបានឆាប់រហ័ស។ ដោយឡែក មានអ្នកប្រើប្រាស់ Facebook មួយចំនួនតូច បានមើលរំលងមុខងារនេះ ហើយថែមទាំងបានយល់ច្រឡំថា ការចុច Share ចែករំលែកមាតិកា គឺជាវិធីល្អសម្រាប់ងាយស្រួលរកមើលនៅពេលក្រោយ ទៅវិញ។
គួរបញ្ជាក់ប្រាប់ថា គ្មានមិត្តនៅលើ Facebook ឯណា ដែលពេញចិត្តរាល់ការ Share បន្តរបស់អ្នកនោះឡើយ។ ហេតុដូចនេះ សូមលោកអ្នកងាកមកស្វែងយល់អំពីវិធី Save Link/Save Post នៅលើកម្មវិធី Facebook តាមការបង្ហាញជូនខាងក្រោមក្នុងពេលឥឡូវនេះ។
ចំណាំ៖ Save Link/Save Post គឺដូចតែគ្នាទេ គ្រាន់តែ Save Link នឹងបង្ហាញចំពោះតំណភ្ជាប់ដែលត្រូវបានគេចែកចាយបន្ត រីឯ Save Post គឺបង្ហាញចំពោះមាតិកាដែលបង្ហោះដោយផ្ទាល់ពីមិត្តភក្តិរបស់អ្នកនៅលើបណ្តាញសង្គមយក្សនេះ។
#របៀប Save Link/Save Post
១) ត្រូវចុចលើសញ្ញាក្បាលព្រួញបាញ់ចុះក្រោម ដែលស្ថិតនៅកែងខាងស្ដាំ ផ្នែកខាងលើនៃមាតិកា
២) ចុចលើពាក្យថា Save Link ឬ Save Post ភ្លាមនោះ នឹងឃើញមានប្រអប់មួយលោតចេញថា Saved បានសេចក្ដីថា ការរក្សាទុកបានសម្រេច។
#របៀបបើករកមើលការរក្សាទុក Save Link/Save Post
១) ចុចលើប៊ូតុងត្រេបីជួរ -> រួចអូសចុះក្រោមបន្តិច
២) ចុចលើម៉ឺនុយ Saved
៣) ជាចុងក្រោយ លោកអ្នកនឹងឃើញតំណភ្ជាប់នៃមាតិកាដែលបានរក្សាទុករួចជាមិនខាន៕
មតិយោបល់