នាល្ងាចថ្ងៃទី ៣១ ខែ ឧសភា ម្សិលមិញនេះ ក្រុមបាល់ទាត់ ភ្នំពេញក្រោន បានយកឈ្នះ ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី យ៉ាងចាស់ដៃ ៦ទល់០ ក្នុងការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន នៃដំណាក់កាលទី ៤ ជើងទី ១។
កីឡារករវ័យក្មង សិុន កក្កដា ជាអ្នកសម្រេចគ្រាប់បាល់មុនគេត្រឹម ២១ នាទី និង ៤ នាទីក្រោយមក កុក បូរីស ទាត់បាល់ ១១ ម៉ែត្រ បាន ១ គ្រាប់ និងកីឡាករ ប្រាក់ ធីវ៉ា រកបាននៅនាទីទី ៣១ ហើយនៅនាទី ៣៥ ខ្សែការពារខាង យុវជនសាលាបាល់ទាត់ជាតិបាទី ធ្វើឲ្យចូលទីខ្លួនឯង ២ នាទីក្រោយមក កីឡាករចាស់វស្សា កែវ សុខផេង រកបាន ១ គ្រាប់ទៀត ឈានចូលដល់វគ្គទី ២ កីឡាករចំណូលថ្មី រុន រ៉ានី រកបាន ១ គ្រាប់ នៅនាទីទី ៧១ បន្ទាប់ពីផ្លាសប្តុចូលបានបន្តិច។
រង់ចាំមើលថានៅជើងទី ២ តើភ្នំពេញក្រោន បន្តឈ្នះ ក៏ក្រុមសាលាបាល់ទាត់ជាតិ វាកបកបានវិញ ខណៈដែលថ្ងៃប្រកួតនៅមិនទាន់ដឹងទេ៕
មតិយោបល់