ព័ត៌មានកីឡា

Lukaku តាមស្មើគ្រាប់បាល់ Ronaldo

ខ្សែប្រយុទ្ធស្បែកខ្មៅរបស់ក្រុមជម្រើសជាតិប៊ែលហ្ស៊ិក Romelu Lukaku ពិតជាធ្វើបានយ៉ាងល្អ ក្នុងព្រឹត្តិការណ៍ World Cup ២០១៨ ក្នុងប្រទេសរុស្ស៊ី ឆ្នាំនេះ ដោយលេងបាន ២ប្រកួត ស៊ុតបាន ៤គ្រាប់ហើយ ឲ្យជម្រើសជាតិ។

២គ្រាប់ របស់ lukaku ក្នុងការជួយក្រុមប៊ែលហ្ស៊ិកយកឈ្នះ ទុយនេស៊ី ដល់ ទៅ ៥-២ យប់មិញនេះ បានធ្វើឲ្យខ្សែប្រយុទ្ធ របស់ក្រុមបីសាចក្រហម Manchester United រូបនេះ តាមទាន់គ្រាប់បាល់របស់កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ។ ជាការពិតណាស់ Romelu Lukaku ស៊ុតបាន ៤គ្រាប់ហើយ ស្មើជាមួយ Ronaldo ដែលចំណាយ ២ប្រកួតដូចគ្នា ស៊ុតបាន ៤គ្រាប់ដូចគ្នាដែរ ខណៈ Lukaku ស៊ុត១ប្រកួត២គ្រាប់ ចំណែក Ronaldo វិញប្រកួតដំបូង ៣គ្រាប់ ហើយប្រកួតបន្ទាប់ ១គ្រាប់។ យ៉ាងណាវិញ Lukaku និង Ronaldo នឹងបន្តប្រជែងគ្នា ជាបន្តទៀត ក្នុងការប្រកួតទី៣ នៃការបញ្ចប់ពូលរបស់ពួកគេ ស្របពេលដែលប៊ែលហ្ស៊ិក កក់កៅអី រួចស្រេច បើទោះបីជួបអង់គ្លេស​ខណៈពរទុយហ្គាល់ ត្រូវតែឈ្នះដាច់ខាតលើអ៊ីរ៉ង់។

ដូច្នេះហើយ Romelu Lukaku និង Cristiano Ronaldo កំពុងតែឈរកំពូល​តារាង នៃអ្នកស៊ុតបញ្ចូលទីច្រើនជាងគេ ខណៈលទ្ធផលនេះ នឹងប្រែប្រួល ក្នងជុំទី៣ ព្រោះថា កីឡាករមួយចំនួន ក៍មានគ្រាប់បាល់ប្រកៀកប្រកិតជាមួយកី​ឡាករទាំង២ រូបនេះផងដែរ។

https://www.youtube.com/watch?v=s34CqtrUS0A

មតិយោបល់