ព័ត៌មានកីឡា

ថៃ រកបានត្រឹម ២ពិន្ទុក្រោយប្រកួតបាន ៨ប្រកួតកន្លងមក

ក្រុមជម្រើសជាតិថៃ ធ្វើមិនបានល្អឡើយ នៅក្នុងការប្រកួតជម្រុះ World Cup ជុំទី ៣ ពូល B ដោយរកបានត្រឹម ២ ពិន្ទុប៉ុណ្ណោះ ពីការប្រកួត ៨ លើកកន្លងមក។

នេះគឺជាការលេងមិនបានល្អឡើយ សម្រាប់ក្រុមខ្លានៅអាស៊ីអាគ្នេយ៍ថៃ ក្នុងការប្រកួតក្នុងព្រឹត្តិការណ៍ជម្រុះ World Cup ជុំទី៣ ពូល B។ វាគឺជាការព្យាយាមយ៉ាងលំបាកសម្រាប់ក្រុមជម្រើសជាតិថៃ ព្រោះនៅក្នុងពូលរបស់ពួកគេសុទ្ធសឹងជសក្រុមខ្លាំងៗនៅអាស៊ី។ ២ ពិន្ទុដែលថៃរកបាន គឺ ១ ពិន្ទុ ពីការប្រកួតស្មើ ២-២ ក្នុងដីខ្លួនឯងជាមួយអូស្ត្រាលី និង ១ ពិន្ទុម្សិលមិញ ក្រោយលេងស្មើក្នុងដីខ្លួនឯងដដែល ១-១ ជាមួយ​ អារ៉ាប់រួម។ ដូច្នេះហើយថៃកំពុងស្ថិតនៅបាតតារាង ដែលមានត្រឹម ២ ពិន្ទុប៉ុណ្ណោះ ស្របពេលដែលជប៉ុន ឈរកំពូលតារាង មាន ១៧ ពិន្ទុ តាមពីក្រោយដោយ អារ៉ាប៊ីសាអីឌីត និងអូស្ត្រាលី មាន ១៦ ពិន្ទុដូចគ្នា។

បើយោងទៅតាម ពិន្ទុខាងលើនេះ យើងអាចបញ្ជាក់បានថា ក្រុមជម្រើសជាតិថៃ គ្រាន់តែលេងបង្រ្គប់កិច្ចការប្រកួតប៉ុណ្ណោះ មុននឹងត្រៀមវេចបង្វេច ទៅកាន់ប្រទេសវិញ។ សរុបមកយើងអាចនិយាយបានថា ៨ ប្រកួត ដែលថៃ ប្រកួតកន្លងមក គឺមិនទាន់ទទួលបានជោគជ័យម្តងណាឡើយ ក្រៅពីស្មើចំនួន ២ ប្រកួត និងចាញ់ ៦ ប្រកួត។

មតិយោបល់