ព័ត៌មានសុខភាព

គ្រោះថ្នាក់! រោគសញ្ញាដំណាក់កាលដំបូងនៃជំងឺមហារីកដែលប្រុសៗមិនអើពើ

មនុស្សភាគច្រើនតែងតែមានការធ្វេសប្រហែសចំពោះសញ្ញាព្រមាននៃជំងឺមហារីក ហើយទុករហូតទាល់តែមានអាការធ្ងន់ធ្ងរទើបរត់រកគ្រូពេទ្យឲ្យជួយ។ ការបណ្តែតបណ្តោយឲ្យជំងឺមានសភាពធ្ងន់ជ្រុលនេះហើយ ដែលធ្វើឲ្យគ្រូពេទ្យពិបាកក្នុងការព្យាបាល ឬព្យាបាលមិនជាឡើយ។ ហេតុនេះដើម្បីកុំឲ្យអ្វីៗហួសពេល អ្នកចេះសង្កេតមើរោគសញ្ញានៃជំងឺមហារីកដោយខ្លួនឯង និងស្វែងរកជំនួសពីក្រុមគ្រូពេទ្យជាបន្ទាន់។

ខាងក្រោមនេះ គឺជារោគសញ្ញានៃជំងឺមហារីក៥យ៉ាង ដែលប្រុសៗមិនគួរបណ្តោយឡើយៈ
១.មានអារម្មណ៍ឈឺចាប់ខ្លាំងត្រង់ក្រលៀន ត្រគាក ភ្លៅ និងពោះ (នេះជារោគសញ្ញានៃជំងឺមហារីកក្រពេញប្រូស្តាត)។
២.ខូចមុខងារផ្លូវភេទ (នេះជារោគសញ្ញាមួយផ្សេងទៀតនៃជំងឺមហារីកក្រពេញប្រូស្តាត)។
៣.ហើម ឬមានដុំពកនៅក្នុងពងស្វាស (នេះជារោគសញ្ញានៃជំងឺមហារីកពងស្វាស តែពុំមានាការឈឺចាប់នោះទេ)។
៤.ពិបាកក្នុងការបញ្ចេញនោម (នេះជារោគសញ្ញានៃជំងឺមហារីកក្រពេញប្រូស្តាត)។
៥.ចុងសុដន់មានការឈឺចាប់ ឬរបកស្បែករដឹបរដុបជុំវិញចុងសុដន់ (នេះជារោគសញ្ញានៃជំងឺមហារីកសុដន់ផងដែរ)៕

មតិយោបល់