ព័ត៌មានកីឡា

Arsenal ព្យាយាមចងជើង Sanchez មិនឲ្យចាកចេញ

ក្រុមកាំភ្លើងធំ Arsenal បានតម្លើងប្រាក់ឈ្នួលយ៉ាងច្រើនដល់ខ្សែប្រយុទ្ធឈីលី Alexis Sanchez ដើម្បីកុំឲ្យកីឡាករឆ្នើមរូបនេះចាកចេញពីក្លិប នៅរដូវក្តៅខាងមុខនេះ។

បើតាម Mirror បានឲ្យដឹងថា ដើម្បីចងជើងខ្សែប្រយុទ្ធដ៍មុខស្រួត Alexis Sanchez ក្រុមកាំភ្លើងធំ Arsenal បានតម្លើងប្រាក់ពលកម្មប្រចាំសប្តាហ៍របស់តារារូបនេះរហូតដល់ទៅ ២៧៥០០០ ផោន។ តម្លៃពលកម្មនេះ គឺវាពិតជាខ្ពស់ខ្លាំងណាស់សម្រាប់ខ្សែប្រយុទ្ធឈីលីរូបនេះ ព្រោះថា កាលមកលេងនៅ Arsenal ដំបូងរហូតដល់ចប់រដូវកាលនេះ តម្លៃពលកម្មប្រចាំសប្តាហ៍របស់ Sanchez ត្រឹមតែ ១៣០០០០ផោន ប៉ុណ្ណោះ។ ដូច្នេះហើយ ការតម្លើងជាង គុណនឹង២នេះ ធ្វើឡើងតាមរយ:ការចុះកុងត្រាថ្មី​ ដែលលោក Asene Wenger មានបំណងចង់រក្សា Alexis Sanchez កុំឲ្យចាកចេញនារដូវក្តៅខាងមុខនេះ។ ជាការពិតណាស់ ក្រុម Manchester City បានចរចារទិញ Sanchez ក្នុងតម្លៃ ៥០ លាមផោន ស្របពេលដែល Bayern Munich ហ៊ានចំណាយ ៤០ លានផោន ក្នុងនាំយកកីឡាករវ័យ ២៧ ឆ្នាំរូបនេះ។

ប្រសិនបើ Alexis Sanchez ទៅកាន់ Manchester City ឬ Bayern Munich នោះ តារារូបនេះនឹងទទួលបានថ្លៃឈ្នួលពលកម្ម ២៨០០០០ ផោន ក្នុង ១ សប្តាហ៍។ ក៍ប៉ុន្តែ បើយោងទៅតាមកុងត្រា ១ ឆ្នាំថ្មីដែល Sanchez បានយល់ព្រមជាមួយ Arsenal ប្រហែលជាកីឡាកររូបនេះ មិនចាកចេញពីក្លិបឡើយ ព្រោះមានលក្ខខ័ណ្ឌគ្រប់គ្រាន់សម្រាប់ Sanchez ក្នុងការលេងជាបន្តទៀត។

មតិយោបល់