ដោយសារតែចូលលេងទាំងឈឹនៅជម្រើសជាតិ បានធ្វើឱ្យរបួសក្រលៀនរបស់ Lionel Messi កាន់តែធ្ងន់ធ្ងរឡើង ដោយអាចនឹងធ្វើការវះកាត់ ហើយសម្រាកព្យាបាលដល់ទៅរយៈពេល៤ខែឯណោះ។
Messi រងរបួសក្រលៀននេះ អំឡុងពេលលេងនៅ Barcelona ហើយរូបគេមិនព្រមសម្រាកនោះទេ ពេលក្រុមជម្រើសជាតិអាហ្សង់ទីនកោះហៅទៅចូលរួមក្រុមឡើងវិញ។ ជាលទ្ធផលកីឡាករវ័យ២៩ឆ្នាំរូបនេះចូលលេងឱ្យជម្រើសជាតិបានតែមួយប្រកួតទេ ដោយប្រកួតក្រោយនៅម្សិលមិញនេះ មិនបានលេងឡើយ ដោយសារតែក្រលៀននោះឈឺខ្លាំងពេក។

មកដល់ Barcelona វិញ ក្រុមគ្រូពេទ្យបានធ្វើការពិនិត្យម្ដងទៀត ដោយឃើញថាក្រលៀននេះមានបញ្ហាធ្ងន់ធ្ងរ ដូច្នេះអាចនឹងឈានដល់ការវះកាត់។ ប្រសិនបើមានការវះកាត់មែននោះ Messi នឹងត្រូវអវត្តមានពីទីលានរហូតដល់៤ខែឯណោះ។


មតិយោបល់