ក្រុមជម្រើសជាតិកម្ពុជា បានសម្រាកមួយសប្តាហ៍ក្រោយជួយក្រុមឲ្យឈ្នះវគ្គជម្រុះ Suzuki Cup កាលពីថ្ងៃសុក្រ នៅពហុកីឡដ្ឋានជាតិ។
បន្ទាប់ពីទទួលជោគជ័យជាប្រវត្តិសាស្ត្រនេះ លោក Lee Taehoon បានបង្ហើបឲ្យក្រុមបានសម្រាក ពិសេសកីឡាករដែលបានធ្វើការធ្ងន់លើទីលាន។
តាមរយៈពេលសម្រាកនេះ គេឃើញ ខ្សែបម្រើឆ្នើម ច្រឹង ពលរដ្ឋ បាននាំគូដណ្តឹងទៅកំសាន្តនៅ សៀមរាប។ ចំណែក កីឡាករលេខ១៧ ឈិន ឈឿន បានឆ្លៀតទិញទូរស័ព្ទឲ្យប្រពន្ធ និង បង្ហោះសារផ្អែមល្អែមលើបណ្តាញសង្គម។
សប្តាហ៍ក្រោយ ក្រុមជម្រើសជាតិនឹងវិលមកប្រមូលផ្តុំហ្វឹកហាត់ជាថ្មី ដើម្បីត្រៀមខ្លួនទៅប្រជែងវគ្គចែកពូល Suzuki Cup នៅមីយាន់ម៉ា នាខែក្រោយ តទល់និងក្រុមក្នុងពូល B មាន វៀតណាម ម៉ាឡេស៊ី និងម្ចាស់ផ្ទះ។
មតិយោបល់