ព័ត៌មានកីឡា

ភ្នំពេញក្រោន វាយបកយកឈ្នះ Terengganu FC

ក្លិបបាល់ទាត់ភ្នំពេញក្រោន បានវាយបកឈ្នះ ក្លិបម៉ាឡេស៊ី Terengganu FC ដែលមានសមាជិកកីឡាករកម្ពុជា ធារី ចន្ថាប៊ីន ប្រកបអាជីពជាមួយផងដែរនោះ ដោយលទ្ធផល ២ទល់១ ក្នុងជំនួបមិត្តភាពអន្តរជាតិមួយប្រកួត កាលពីម្សិលមិញ នាកីឡដ្ឋាន RSN។

នៅដើមវគ្គទី១ ក្រុមភ្ញៀវ Terengganu FC បាននាំមុខមុន នៅនាទី៣ ដែលធ្វើបានសម្រេចដោយកីឡាករប្រេសុីល Lee Andrew Tuck ប៉ុន្តែអ្វីត្រូវប្រែប្រួលពេលឈានដល់វគ្គទី២ ដោយចាប់ផ្តើមបានប៉ុន្មាននាទីប៉ុណ្ណោះ ខ្សែការពារបរទេសដែលមកធ្វើតេស្ត(ពាក់លេខ២) នឹងខ្សែប្រយុទ្ធវ័យក្មេង ពៅ ប៉ុនវុទ្ធី ដែលជាគ្រាប់ជ័យជម្នះ កីឡាកររូបនេះ ទើបតែប្តូមកពាក់លេខ ៩ វិញ ជំនួសកីឡាករជើងចាស់ កែវ សុងន ខណៈដែលពីមុនពាក់លេខ ៩៤។

សូមបញ្ជាក់ថា ក្រោយពីមកធ្វើការប្រកួតលក្ខណៈទេសចរណ៍នៅកម្ពុជា ក្នុងការចាញ់ ភ្នំពេញក្រោន នេះ​ ជាជំនួបចុងក្រោយរបស់ក្រុមម៉ាឡេសុី Terengganu FC មុនវិលទៅវិញ៕

រូបភាព៖​ Phnom Penh Crown FC

មតិយោបល់