ព័ត៌មានកីឡា

Juventus បន្ថែមសមាជិកមួយរូបទៀត

ក្រុមសេះបង្កង់ Juventus កំពុងតែត្រៀមខ្លួននាំយកខ្សែបម្រើ Dounglas Costa ពីក្រុម Bayern Munich នាពេលខាងមុខនេះ។

ខ្សែបម្រើវ័យ ២៦ឆ្នាំរបស់ក្រុម Bayern Munich កីឡាករ Dounglas Costa កំពុងតែខិតជិតដល់ នូវការចុះកុងត្រាជាមួយក្រុមជើងឯកអ៊ីតាលីហើយ។ បើតាមការចុះផ្សាយរបស់កាសែតល្បីមួយនៅអាឡឺម៉ង់ បានឲ្យដឹងថា ក្លិប ទាំង២ ពោលគឺក្លិប Bayern Munich និង Juventus បានសម្រេចនៅក្នុងការដោះដូរ កីឡាករ Dounglas Costa ហើយ នៅក្នុងតម្លៃផ្ទេរ ប្រមាណជា ២៦លានផោន។ ថ្វីបើ តម្លៃខ្លួននៃការផ្ទេរនេះ មិនថ្លៃដូចកីឡាករផ្សេងក៍ដោយ តែ Costa ត្រូវបានគេជឿជាក់ថា នឹងក្លាយជាកម្លាំងថ្មីមួយយ៉ាងសំខាន់ ដើម្បីជួយឲ្យក្រុម Juventus ឈ្នះពាននៅរដូវកាលបន្ទាប់នេះ។

ប្រភពដដែលបានបន្ថែមទៀតថា Dounglas Costa នឹងត្រូវមកជំនួសកន្លែងរបស់ Sandro ដែលត្រៀមនឹងចាកចេញពី Juventus នៅពេលឆាប់ៗខាងមុខនេះ។ យ៉ាងណាក៍ដោយ នេះគ្រាន់តែជាការយល់ព្រមសំណើររវាងក្រុមទាំង២ប៉ុណ្ណោះ ព្រោះថា ការចុះកុងត្រាមិនទាន់ឈានមកដល់ឡើយ ដោយរង់ចាំរដូវកាលដោះដូរកីឡាករមកដល់សិន។ ដូច្នេះហើយ Juventus កំពុងតែត្រៀមខ្លួនរួចរាល់ហើយ នៅក្នុងការនាំយកខ្សែបម្រើ Dounglas Costa មកបំពេញបន្ថែមនូវចំណុចខ្វះខាតរបស់ក្លិបនាពេលឆាប់ៗនេះ។

មតិយោបល់