ព័ត៌មានកីឡា

Ronaldo ប្រាប់លោក Sir Alex Ferguson ថា ៦ សប្តាហ៍ទៀត រូបគេនឹងចាកចេញពី Real Madrid

Mirror បានឲ្យដឹងថា កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បានប្រាប់ទៅកាន់លោក Sir Alex Ferguson ដែលជាអ្នកចាត់ការទូទៅបណ្តូលចិត្តរបស់គេថា ៦សប្តាហ៍ទៀត គឺជាពេលវេលាភ្ញាក់ផ្អើលមួយដែលរូបគេ នឹងចាកចេញពីក្រុម Real Madrid

ការសម្រេចចិត្តនេះ មិនមែនជាលើកទី១ សម្រាប់តារាឆ្នើមរូបនេះឡើយ ដែលសម្រេចចិត្តចាកចេញពី Real Madrid ឡើយ។ ជាការពិតណាស់ រូបគេ ធ្លាប់បាននិយាយថា ប្រសិនបើចាកចេញពីអេស្ប៉ាញ Man Utd គឺជាក្លិបដែលរូបគេនឹងត្រឡប់ទៅវិញ។ ក៍ប៉ុន្តែ នៅក្នុងការចុះផ្សាយចុងក្រោយរបស់ Mirror បានឲ្យដឹងថា ខ្សែប្រយុទ្ធ Cristiano Ronaldo មានក្តីសុបិន ខង់ទៅលេងនៅក្លិប Celtic ដែលរូបគេចង់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក Brendan Rodgers។ ជាងនេះទៅទៀត អ្វីដែលជាការចាប់អារម្មណ៍បំផុតនោះ គឺការកំណត់នូវពេលវេលា ដែល Ronaldo បានសម្រេចក្នុងរយ:ពេល ៦សប្តាហ៍ទៀត ល្មមដល់ពេលដែលរូបគេចាកចេញហើយ។

នៅក្នុងសម្តីមួយឃ្លា ដែល Ronaldo បានប្រាប់លោក Sir Alex Ferguson នោះគឺ៖ ការបន្តនៅ Real Madrid មិនបានផ្តល់នូវលក្ខខ័ណ្ឌល្អឡើយសម្រាប់ខ្ញុំ ដូច្នេះ ៦សប្តាហ៍ទៀត គឺជាពេលវេលាដែលខ្ញុំចាកចេញហើយ។ ក៍ប៉ុន្តែ Ronaldo មិនបានប្រាប់ថារូបគេ នឹងទៅលេងនៅក្លិបណាឡើយ យ៉ាងណា អ្នកតាមដានបាល់ទាត់ទាំងអស់ជឿជាក់រូបគេ នឹងចូលរួមជាថ្មីជាមួយបីសាចក្រហម Manchester United បើទោះបីជា Paris Saint Germain ចង់បានតារារូបនេះក៍ដោយ។ ម្យ៉ាងវិញទៀត ក្រៅពីចាត់ទុកលោក Ferguson កីឡាករ Cristiano Ronaldo ក៍មានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយលោក Jose Mourinho ផងដែរ ដូច្នេះហើយ ទំនងជា Ronaldo នឹងមកលេងនៅ Man Utd។

មតិយោបល់