ខ្សែប្រយុទ្ធជម្រើសជាតិជប៉ុន Keisuke Honda បានក្លាយជាគ្រូបង្វឹកជម្រើសជាតិកម្ពុជា បន្ទាប់ពីសហព័ន្ធបាល់ទាត់កម្ពុជា បានប្រកាសតែងតាំងជាផ្លូវការ មុននេះបន្តិច នាសណ្ឋាគាឡឺរ៉ូយ៉ាល់ ។
បើតាមលោក សៅ សុខា បានថ្លែងថា៖ «ការមកដល់របស់គ្រូវបង្វឹកថ្មី Honda គឺជាការយល់ព្រមដោយខ្លួនរបស់គាត់ផ្ទាល់ ហើយគាត់បានរំពឹងជួយកម្ពុជា រហូតដល់ឆ្នាំ ២០២៣។ ខ្ញុំសូមអំពាវនាវអ្នកគាំទ្រជួយផ្តល់កំលាំងចិត្ត នឹងគាំទ្រកីឡាករបាល់ទាត់កម្ពុជា ហើយយើងនឹងខំប្រឹងប្រែងឲ្យខ្លាំង ដើម្បីកីឡាករបាល់ទាត់កម្ពុជា។ ជាចុងក្រោយ ខ្ញុំសូមអរគុណ ដល់កីឡាករ Honda នឹងមិត្តរួមការងាររបស់គាត់ ដែលបានមកជួយដល់កម្ពុជា» ។
ដូច្នេះហើយ ខ្សែប្រយុទ្ធឆ្នើមរបស់ជប៉ុន Keisuke Honda នឹងដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ចាប់ពីពេលនេះតទៅ នឹងសង្ឃឹមថា កីឡាករកំពស់ ១.៨០ រូបនេះ យកបទពិសោធន៍ជាកីឡាករនៅបរទេស មកបង្ហាញដល់កីឡាករកម្ពុជា៕
មតិយោបល់