ការប្រកួតក្នុងវគ្គទី ១ (៤៥នាទី) ត្រូវបានបញ្ចាប់ រវាងក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៧ ឆ្នាំ និងក្រុមជម្រើសជាតិវៀតណាមអាយុក្រោម ១៧ ឆ្នាំ ជាលទ្ធផល ០ទល់២ ធ្វើបានដោយកីឡាករ NGUYEN KHAC KHIEM នៅនាទី ២៩ និងកីឡាករ LE VAN DO រកបាននៅនាទី ៣៤។
នេះជាជំនួបមិត្តភាពអន្តរជាតិ ដើម្បីអបអរខួបទី ៥០ ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំង ២ កម្ពុជា វៀតណាម ខណៈដែលធ្វើឡើងនៅពហុកីឡដ្ឋានជាតិ។ សង្ឃឹមថានៅវគ្គទី២ ក្រុមជម្រើសជាតិកម្ពុជា U-17 និងតាមយកជ័យជម្នះវិញ៕

មតិយោបល់