ការប្រកួតមិត្តភាពអន្តរជាតិ រវាងក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៧ ឆ្នាំ បានទទួលបរាជ័យ ០ទល់៤ ជាមួយនិងក្រុមជម្រើសជាតិវៀតណាមអាយុក្រោម ១៧ ឆ្នាំ ក្នុងជំនួបដើម្បីអបអរខួបទី ៥០ ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំង ២ កម្ពុជា វៀតណាម នាពហុកីឡដ្ឋានជាតិ។
គ្រាប់បាល់ទាំង ៤ គ្រាប់របស់ U-17 វៀតណាម រកបានដោយកីឡាករ NGUYEN KHAC KHIEM នៅនាទី ២៩ ខណៈដែលនាទី ៣៤ កីឡាករ LE VAN DO បន្ថែម ១ គ្រាប់ទៀត ហើយកីឡាករ NGUYEN HONG SON រកបាននៅនាទី ៦១ និងគ្រាប់ចុងក្រោយធ្វើបានសម្រេចដោយកីឡាករ DO TAN THANH ជិតចប់ក្នុងនាទី ៨៩៕

មតិយោបល់