ការចង់បានខ្សែបម្រើក្រូអាត Luka Modric ពីក្រុម Real Madrid របស់ក្រុម Inter Milan ហាក់មិនអាចទៅរួចឡើយ បន្ទាប់ពីក្រុមយក្សអេស្ប៉ាញ បានដាក់តម្លៃផ្តាច់កុងត្រា របស់ Modric ប្រសិនបើក្លិបណាមួយចង់បាននោះ។
ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ កាសែត AS ពីប្រទេសអេស្ប៉ាញបានឲ្យដឹងថា ក្រុម Real Madrid បានដាក់តម្លៃលក់ Luka Modric ក្នុងតម្លៃ ៧៥០លានអឺរ៉ូ ប្រសិបើក្លិបណាមួយចង់បានកីឡាករក្រូអាតរូបនេះ។ នេះមិនមែនជាតម្លៃខ្លួនរបស់ Modric ឡើយ តែវាគឺជាតម្លៃផ្តាច់កុងត្រារបស់ ខ្សែបម្រើដ៍ឆ្នើមរូបនេះ ដែលមានន័យថា Real Madrid ហាក់មិនចង់លក់ចេញឡើយ។ ជាការពិតណាស់ ក្រុម Inter Milan កំពុងចាប់អារម្មណ៍ចង់បាន Modric យ៉ាងខ្លាំង ដោយក្លិបចំណូលថ្មី Champion League មួយនេះ មានក្តីរំពឹងយ៉ាងមុតមាំថា ពួកគេអាចនាំយកកីឡាករល្អរូបនេះបាន។ តែអ្វីដែលសំខាន់នោះ Real Madrid ហាក់មិនចង់លក់ចេញឡើយ ដោយព្យាយាមយកតម្លៃ Release Clause របស់ Luka Modric មកដាក់លក់ ដើម្បីកុំឲ្យក្លិប Inter Milan ចិញ្ចឹមចិត្តចង់បាន Modric ទៀត។
ដូច្នេះហើយ ក្រុមអធិរាជស Real Madrid នឹងមិនលក់ Luka Modric ឲ្យក្រុម Inter Milan ឡើយ ហើយប្រសិនបើ ក្លិបអ៊ីតាលីមួយនេះ នៅតែព្យាយាមចង់បាននោះ ទាល់តែចំណយ ៧៥០លានអឺរ៉ូ ទើបអាចនាំយក Modric ចេញពីអេស្ប៉ាញបាន។
មតិយោបល់