ព័ត៌មានកីឡា

Ronaldo ត្រូវចូលបង្ហាញខ្លួននៅតុលាការ ក្នុងថ្ងៃទី ៣១ កក្កដាខាងមុខនេះ ខណះលោក Mourinho កំពុងស្ថិតក្នុងបញ្ជីខ្មៅ

ខ្សែប្រយុទ្ធ Cristiano Ronaldo របស់ក្រុមជម្រើសជាតិព័រទុយហ្គាល់ នឹងត្រូវមកបង្ហាញខ្លួននៅតុលាការអេស្ប៉ាញ នាទីក្រុង Madrid នៅថ្ងៃទី ៣១ កក្កដា ខាងមុខនេះ។

សាលដីការ ដែលត្រូវបានចុះផ្សាយដោយគេហទំព័រ AS ចុះផ្សាយកាលពីម្សិលមិញនេះថា តុលាការនៅប្រទេសអេស្ប៉ាញ បានកំណត់នូវកាលបរិច្ឆេទ ក្នុងការកោះហៅ ខ្សែប្រយុទ្ធ ក្រុម Real Madrid កីឡាករ Cristiano Ronaldo ដើម្បីទៅបំភ្លឺក្នុងករណី ដែលតារារូបនេះ ជាប់ពាក់ព័ន្ធនឹងករណីបន្លំពន្ធ ប្រមាណជា ១៤,៨លានអឺរ៉ូ។ មិនត្រឹមតែ Ronaldo ទេ សូម្បីតែលោក Jose Mourinho អ្នកចាត់ការទូទៅរបស់ក្រុម Manchester United ក៍កំពុងតែពាក់ព័ន្ធនឹងបញ្ហានេះដែរ ដែលអ្នកចាត់ការរូបនេះ ត្រូវបានចោទប្រកាន់ថាបន្លំលុយ ប្រមាណ ៣,៣លានអឺរ៉ូ ក្នុងចន្លោះឆ្នាំ ២០១១-២០១២។

ដូច្នេះហើយ Ronaldo នឹងត្រូវតែចូលខ្លួនទៅតុលាការអេស្ប៉ាញ នៅទីក្រុង Madrid ដើម្បីស្រាយបំភ្លឺ ក្នុងករណីនេះ ថានឹងមានទោស ឬគ្មានទោសនោះ។ ហេតុនេះហើយ បញ្ហានេះ នឹងក្លាយជាចលករមួយក្នុងការនាំចិត្ត Ronaldo ឲ្យចាកចេញពីអេស្ប៉ាញ ជាក់ជាមិនខាន។ ចំណែកលោក Jose Mourinho វិញ តុលាការនៅអេស្ប៉ាញ នឹងធ្វើការកោះហៅ នៅក្រោយបញ្ចប់បញ្ហារបស់ Ronaldo សិន។

មតិយោបល់