លោក Pep Guadiola គ្រូបង្វឹករបស់ក្រុម Manchester City នឹងមិនឲ្យក្រុម Barcelona នាំយកខ្សែបម្រើ Riyad Mahrez បានមុនឡើយ ដោយក្លិបអង់គ្លេសមួយនេះ នឹងនាំយកកីឡាករអាល់សេរ៉ីរូបនេះ នៅខែមករា។
តាមរយៈ ការចុះផ្សាយរបស់ Don Balon បានឲ្យដឹងថា ក្រុម Manchester City នឹងនាំយកខ្សែបម្រើស្លាបអាល់សេរ៉ី Riyad Mahrez នៅខែមករាខាងមុខនេះ ដើម្បីមកបំពេញតំបន់ស្លាបរបស់ក្រុមអង់គ្លេសមួយនេះ។ ជាក់ស្តែងណាស់ Mahrez កំពុងតែត្រូវបានខ្សែប្រយុទ្ធ Lionel Messi ណែនាំក្រុម Barcelona ឲ្យទិញកីឡាកររូបនេះ ជំនួសការទិញយក Dele Alli ពីក្រុម Tottenham ។ យ៉ាងណាវិញនោះ ក្រុម Manchester City ក្រោមការដឹកនាំរបស់លោក Pep Guadiola ពិតជាមិនចង់បាត់បង់ឱកាសក្នុងការនាំយក Mahrez ឡើយ។
ម្យ៉ាងវិញទៀតនោះ លោក Pep ជឿជាក់ថា Mahrez នឹងក្លាយជាកីឡាករមួយរូប ដែលមានភាពលេចធ្លោ ប្រសិនបើផ្លាស់ទៅលេងនៅក្រុម Man City នោះ ព្រោះថា Man City ថ្វីបើជាក្រុមកំពូលតារាងនៅ Premier League នាពេលបច្ចុប្បន្ននេះមែន តែសម្រាប់តំបន់ស្លាប នៅមិនទាន់ល្មមឲ្យក្រុមមួយនេះ មិនត្រូវការកីឡាករថ្មីឡើយ។ យ៉ាងណាវិញនោះ លោក Pep Guadiola នឹងសម្រេចិត្តនាំយក Riyad Mahrez ឲ្យបាននៅខែមករា ខាងមុខនេះ ដើម្បីការពារក្រុម Barcelona ដែលចង់បានដូចគ្នានោះ។
ដូច្នេះហើយ Riyad Mahrez នឆងមិនបន្តអនាគត់ នៅក្រុម Leicester City ទៀតឡើយ នៅខែមករាខាងមុខនេះ ខណៈក្រុម Manchester City និង Barcelona កំពុងតែសម្លឹងឃើញកីឡាកររូបនេះ។



មតិយោបល់