ព័ត៌មានជាតិ

បង្កើនការប្រុងប្រយត្ន័ឲ្យបានខ្ពស់បំផុត ចាប់ពីថ្ងៃទី២២ដល់២៧ មិថុនា!

ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០១៧ ជ្រលងសម្ពាធទាបបាននិងកំពុងបង្កើនឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា ដែលជ្រលងសម្ពាធទាបនេះ នឹងតភ្ជាប់ទៅនឹងគំនួចខ្យល់នៅលើសមុទ្រចិនខាងត្បូង(ក្បែរប្រទេសវៀតណាម) ដែលជាហេតុធ្វើឲ្យប្រទេសកម្ពុជា នឹងបន្តធ្លាក់ភ្លៀងពេញ១សប្តាហ៍ ក្នុងក្របខណ្ឌទូទាំងប្រទេសជាមួយនឹងបរិមាណពីមធ្យមទៅបង្គួរ និងបណ្តាខេត្តមួយចំនួនដែលស្ថិតនៅក្នុងតំបន់ទំនាបកណ្តាលភាគខាងកើត(ជាប់ព្រំប្រទល់ប្រទេសវៀតណាម) និងតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ខ្លាំង ចំណែកលើផ្ទៃសមុទ្រ ផ្ទៃមេឃមានសភាពអួរអាប់ និងមានភ្លៀងធ្លាក់ខ្លាំង រលកសមុទ្រមានកម្ពស់ខ្ពស់ៗ៕

មតិយោបល់