ព័ត៌មានកីឡា

Real Madrid បានត្រឹមឈ្នះ MLS All Stars ដោយបាល់ ១១ម៉ែត្រ (វីដេអូ)

នេះគឺជាការបង្ហាញនូវទម្រង់លេង មិនទាន់ប្រសើរឡើយ សម្រាប់ក្រុមយក្ស Real Madrid ដោយការទទួលជ័យជម្នះលើក្រុម MLS All Stars ដោយបាល់កាត់សេចក្តី ១១ម៉ែត្រ ប៉ុណ្ណោះ ក្នុង ៤ប្រកួត កន្លងមកនេះជាការឈ្នះលើកតំបូង។

ជាក់ស្តែងណាស់ ក្នុងការប្រកួតជាមួយក្រុម MLS All Stars ក្រុម Real Madrid បានត្រឹមស្មើ ១-១ ប៉ុណ្ណោះ នៅក្នុងចប់៩០នាទី។ ថ្វីបើ Real Madrid ជាអ្នកគ្រប់គ្រង ការប្រកួតនេះមែន តែសមត្ថភាពសម្លាប់របស់តារាវ័យក្មេង និងចំណូលថ្មីរបស់ Real Madrid ហាក់មិនទាន់មានប្រសិទ្ធិភាពនៅឡើយទេ។ ក៍ប៉ុន្តែ ក្រុម Real Madrid អាចរកបាន ១គ្រាប់មុន នៅនាទីទី ៥៩ ដោយកីឡាករ Mayoral ដែលបានធ្វើឲ្យក្តីសង្ឃឹមរបស់ ក្រុម Real Madrid ចាប់ផ្តើមមានពន្លឺឡើងវិញ។ លទ្ធផលនេះ មិនបានរក្សារហូតដល់ចប់ការប្រកួតឡើយ ខណ:នៅចុងម៉ោងនាទីទី ៨៧ កីឡាករ Dwyer បានរកគ្រាប់បាល់តាមស្មើឲ្យក្រុម MLS All Stars វិញ ជាហេតុធ្វើឲ្យការប្រកួតកាន់តែតានតឹងយ៉ាងខ្លាំង។ យ៉ាងណាក៍ដោយ ក្រុមស្តាច់សបានយកឈ្នះនៅក្នុងការទាត់បាល់កាត់សេក្តី ១១ម៉ែត្រ ដោយលទ្ធផល ៤ទល់២។

ដូច្នេះហើយ ៤ប្រកួតកន្លងមកនេះ របស់ក្រុម Real Madrid គឺធ្វើមិនទាន់បានល្អឡើយ ពោលគឺចាញ់ Man Utd បាល់ ១១ម៉ែត្រ, បន្តចាញ់ Man City ៤-០, ចាញ់ Barcelona ៣-២ និងចុងក្រោយនេះ បានត្រឹមឈ្នះ MLS All Stars ដោយបាល់ ១១ម៉ែត្រ ទៀត។

តោះមកទស្សនា ការប្រកួតរវាងក្រុម MLS All Stars និងក្រុម Real Madrid៖

//www.youtube.com/watch?v=sGoVzB5bU5M

មតិយោបល់