ព័ត៌មានកីឡា

អាចទេដែល Ronaldo តាម Pepe ទៅ Paris Saint Germain

ក្រោយពីការសម្រេចចិត្តទៅកាន់ Paris Saint Germain កីឡាករ Pepe បានបបួល Cristiano Ronaldo ដែលជាមិត្តជិតស្និតបំផុតរបស់គេ ទីកាន់លីគកំពូកបារាំងជាមួយគ្នា។

ការបបួល Ronaldo ទៅកាន់ Paris Saint Germain នេះដែរ កំពុងតែក្លាយជាប្រធានបទមួយដ៍សំខាន់ ព្រោះថា ក្លិប Paris ផ្ទាល់ក៍មានបំណងចង់បាន ខ្សែប្រយុទ្ធដ៍ឆ្នើមរូបនេះផងដែរ។ Pepe គឺជាកីឡាករមួយរូប ដែលមានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយនឹង Ronaldo ហើយខ្សែការពាររូបនេះ ចង់ឲ្យ Ronaldo ទៅលេងនៅបារាំងខ្លាំងណាស់។ ក្នុងនោះដែរ មានពត៌មានជាច្រើន បានចោទសួរថា តើ Ronaldo អាចនឹងទៅ Paris Saint Germain ឬទេ? ព្រោះថា កីឡាកររូបនេះ ស្រឡាញ់អនាគត់របស់គេខ្លាំងណាស់។ ជាក់ស្តែង ក្រោយពី បែកធ្លាយពត៌មាននៃការចង់ចាកចេញ របស់ Ronaldo ក្លិបធំៗជាច្រើន បានចាប់អារម្មណ៍លើតារាឆ្នើមរូបនេះ។ ក្លិបចាស់ របស់ Ronaldo គឺ Manchester United នឹងក្លាយជាជម្រើសទី ១សម្រាប់ Ronaldo បន្ទាប់ពីចាកចេញពី Real Madrid។

ដូច្នេះហើយ សម្រាប់ Paris Saint Germain ប្រហែលមិនមែនជាជម្រើសល្អ សម្រាប់ Ronaldo ឡើយ ហើយប្រាកដច្បាស់ថា Ronaldo នឹងមកកាន់អង់គ្លេស ជាជាងទៅ បារាំង ដោយហេតុផលថា លីគអង់គ្លេសល្បីជាងលីគនៅបារាំង។ ហេតុនេះហើយ ការបបួល Ronaldo ទៅកាន់ក្លិប Paris Saint Germainរបស់ Pepe ប្រហែលជាមិនអាចទៅរួចឡើយ។

មតិយោបល់