ព័ត៌មានកីឡា

កូរ៉េខាងត្បូង យកឈ្នះ អាហ្សង់ទីន កក់កៅអីវគ្គខ្វែង FIFA World Cup U-20

ក្រុមបាល់ទាត់យុវជន ជម្រើសជាតិកូរ៉េខាងត្បូងអាយុក្រោម ២០ ឆ្នាំ បានកក់កៅអីទៅវគ្គបន្ទាប់ក្រោយឈ្នះ អាហ្សង់ទីន ២ទល់១ កាលពីម្សិលមិញ។

ជារឿងដ៍អស្ចារ្យដែលក្រុមមកពីតំបន់អាស៊ី កូរ៉េខាងត្បូង អាចយកឈ្នះក្រុមអាហ្សង់ទីន ដែលជាក្រុមខ្លាំងមួយ។ កូរ៉េខាងត្បូង បានកក់កៅអី​ ទៅកាន់វគ្គបន្ទាប់ក្នុងព្រឹត្តិការណ៍ FIFA World Cup U-20 ក្រោយពីឈ្នះអាហ្សង់ទីន។ ឆ្លងកាត់ការប្រកួយពីរលើកកន្លងមក កូរ៉េខាងត្បូង ឈ្នះទាំងពីរប្រកួត ដោយបំបាក់ ហ្គីណេ ៣-០ កាលពីប្រកួតដំបូង និងឈ្នះអាហ្សង់ទីន ២-១។

ការប្រកួតចុងក្រោយរបស់កូរ៉េខាងត្បូង ត្រូវជួបជាមួយអង់គ្លេស ដែលក្រុមអាស៊ីមួយនេះ មិនសូវព្រួយបារម្ភឡើយ ព្រោះចាញ់ ឬឈ្នះកូរ៉េខាងត្បូងនៅតែឡើងទៅវគ្គបន្ទាប់ដដែល។

ខាងក្រោមនេះជាពិន្ទុពូល A៖
កូរ៉េខាងត្បូង ៦ ពិន្ទុ
អង់គ្លេស ៤ ពិន្ទុ
ហ្គីណេ ១ ពិន្ទុ
អាហ្សង់ទីន ០ ពិន្ទុ

មតិយោបល់