ព័ត៌មានកីឡា

Bayern Munich យល់ព្រមសំណើរ ៨៥លានផោនរបស់តោខៀវ Chelsea ហើយ

បើតាមផេកផ្លូវការរបស់ក្រុមតោខៀវ Chelsea បានឲ្យដឹងថា ក្រុមតោខៀវ បានត្រៀមខ្លួនរួចស្រេចក្នុងការនាំយកខ្សែប្រយុទ្ធប៉ូឡូញ Robert Lewandowski ពីក្រុម Bayern Munich។

តាមរយ:ផេកផ្លូវការណ៍របស់ក្រុម Chelsea បានឲ្យដឹងថា ក្លិបជើងឯក Premire League មួយនេះ បានត្រៀមទឹកប្រាល់ន់ប្រមាណ ៨៥លានផោន ក្នុងការនាំយក Lewandowski នាពេលឆាប់ៗនេះ។ ជាការពិតណាស់ ការនាំយក Lewandowski ពីក្រុម Bayern Munich គឺជាការចំណាយមួយយ៉ាងច្រើន សម្រាប់ Chelsea ក្នុងរដូវកាលនេះ ព្រោះថា វាជាការចំណាយមួយយ៉ាងខ្ពស់បំផុត។ យ៉ាងណាក៍ដោយ នេះគ្រាន់តែជាពាក្យចរចាមអារាម ប៉ុណ្ណោះ នៅមិនទាន់មានការចុះផ្សាយណាមួយឲ្យបានច្បាស់នៅឡើយទេ។ ក៍ប៉ុន្តែ The Sun ក៍បានចុះផ្សាយផងដែរថា ក្លិបតោខៀវ Chelsea ពិតជាបានទាក់ទងទៅក្រុម Bayern Munich ក្នុងការទិញយក Robert Lewandowski មែន ដែលពត៌មាននេះ កំពុងទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ Chelsea។

ប្រសិនបើ Chelsea ទិញយកបាន Robert Lewandowski មែននោះ ក្លិបនឹងរកបានខ្សែប្រយុទ្ធថ្មី មកជំនួសតំណែងរបស់ Diego Costa ដែលកំពុងតែល្អៀងចង់ចាកចេញពីក្លិប។ ដូច្នេះហើយ វត្តមានរបស់ខ្សែប្រយុទ្ធ Robert Lewandowski នឹងធ្វើឲ្យក្លិបតោខៀវ Chelsea មានប្រព័ន្ធប្រយុទ្ធខ្លាំងជាងរដូវកាលមុនទៀត។

មតិយោបល់