ព័ត៌មានកីឡា

Hun Sen Cup៖ ណាហ្គាវើល និង បឹងកេត ត្រូវប៉ះក្រុមមកពីខេត្តដូចគ្នានៅថ្ងៃស្អែក

ការប្រកួតពានរង្វាន់សម្តេចហ៊ុន សែន ឆ្នាំ២០១៧ នេះក្នុងដំណាក់កាលទី ៤ ជើងទី ១ នៅថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០១៧ ស្អែកនេះននិងមានការប្រកួត ២គូ ដោយក្រុមណាហ្គាវើល ប៉ះ ក្រុមខេត្តស្វាយរៀង និង ក្រុមបឹងកេត ប៉ះ ក្រុមខេត្តឧត្តរមានជ័យ ខណ:ដែលការប្រកួតនេះតម្រូវឲ្យលេង ២ លើក ក្នុងដី និង​ ក្រៅដី( Home&Away )។

ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០១៧៖ ណាហ្គាវើល vs ខេត្តស្វាយរៀង ម៉ោង ៣ រសៀល នាពហុកីឡដ្ឋានជាតិ
ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០១៧៖ បឹងកេត vs ខេត្តឧត្តរមានជ័យ ម៉ោង ៦ ល្ងាច នាពហុកីឡដ្ឋានជាតិ

ការប្រកួតដំណាក់ទី ៤ ជើងទី ២ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០១៧ ខាងមុខនេះ ហើយនៅក្នុងជំនួប ២គូ ខាងលើក៏មានការផ្សាយផ្ទាល់លើទូរទស្សន៍ BTV ផងដែរ៕

មតិយោបល់