ព័ត៌មានកីឡា

Real Madrid ផ្តល់ដំណោះស្រាយមួយ ដល់ Man Utd

ក្រុមស្តេចស Real Madrid បានផ្តល់ដំណោះស្រាយយ៉ាង​ប្រសើរមួយ ដល់ក្រុមបីសាចក្រហម Manchester United ក្នុងការដោះដូរកីឡាករ ដែលក្រុមទាំង២ កំពុងចង់បាននោះ។

ជាក់ស្តែងណាស់ លោក Florentino Perez បានប្រាប់​ទៅកាន់ក្រុមបីសាចក្រហម Manchester United ថា ប្រសិនបើក្លិបអង់គ្លេសរូបនេះ ចង់បាន Gareth Bale ទាល់តែ​ យល់ព្រមលក់ Devid De Gea ឲ្យ Real Madrid វិញ។ បើតាមការចុះផ្សាយរបស់ Mirror បានឲ្យ​ដឹងថា ការដោះដូរកីឡាករនេះ គឺវាសមស្របហើយ សម្រាប់ក្រុមទាំង២ ព្រោះថា Gareth Bale និង Devid De Gea មានតម្លៃខ្លួនប្រហាក់ប្រហែលគ្នា ដែល Man Utd អាចថែមលុយតិចតួចប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត លោក Jose Mourinho មានបំណងចង់បាន Bale យ៉ាងខ្លាំង ដែលតាំងពីរដូវក្តៅកន្លងមក ក្រុមអង់គ្លេសមួយនេះ តែងតែ​ចង់បានកីឡាករអន្តរជាតិវែលរូបនេះយ៉ាងខ្លាំង។ យ៉ាងណាវិញ សម្រាប់ក្រុមអេស្ប៉ាញ Real Madrid វិញ ក៍ចង់បាន អ្នកចាំទី Devid De Gea យ៉ាងខ្លាំងផងដែរ ព្រោះលោក Florentino Perez ចង់បានអ្នកចាំទីរូបនេះយូរណាស់មកហើយ តាំងពី Iker Casilas មិនទាន់ចេញពី Real Madrid ម្លេះ។

ដូច្នេះហើយ រវាងក្រុមទាំង២ Real Madrid និង Man Utd អានឹងធ្វើការផ្លាស់ប្តូររវាងកីឡាករទាំង២ នេះ ខណ:ក្រុមទាំង២​ សុទ្ធសឹងចាប់អារម្មណ៍កីឡាករទៅវិញទៅមក។ យ៉ាងណាវិញ ក្រុមទាំង២ មិនទាន់ធ្វើការដោះដូររវាងកីឡាករទាំង២ នេះឡើយ ដោយរង់ចាំមើលទីផ្សារដោះដូរកីឡាករសិន។

មតិយោបល់