ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យបាន១នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ: កម្លាំងនគរបាលអធិការដ្ឋានខណ្ឌ៧មករា បានឃាត់ខ្លួនជនង្ស័យ០១នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ ម៉ោង០០ និង៣០ នាទី នៅចំណុច មុខក្រុមហ៊ុន អូអិមស៊ី ផ្លូវលេខ ៩៣ សង្កាត់ បឹងព្រលឹត ខណ្ឌ៧មករា។

ប្រភពឲ្យដឹងថា ជនសង្ស័យឈ្មោះ ហេង ភីរះ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុន និង សណ្ឋាគារអូហ្វៀល ទីលំនៅផ្ទះលេខ២៧អឺ០ ផ្លូវ៣៧៦ ក្រុម៦ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចម្ការមន ។

ប្រតិបត្តិការខាងលើនេះ នគរបាលដកហូតវត្ថុតាងរួមមាន៖ ម៉ូតូ០១គ្រឿង ម៉ាកស៊ុយសុគីឡែត ពាក់ស្លាកលេខ ភ្នំពេញ 1BZ-4398, ថ្នាំញៀន ០១ កញ្ចប់, កូនថង ពណ៌សចំនួន ០៣ +ទុយោមួយកំណាត់, កូនស្បោង ពណ៌ក្រហមចំនួន០១ ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង កំពុងឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿង៕

photo_2016-05-24_11-15-10

មតិយោបល់