ព័ត៌មានជាតិ

នាវាចម្បាំងថៃ ផ្ទុកកងម៉ារីនចំនួន១១៦នាក់ មួយគ្រឿង ចូលចតកំពង់ផែអន្តរជាតិ ខេត្តព្រះសីហនុ ៥ថ្ងៃ

ព្រះសីហនុៈ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦នេះ នាវាចម្បាំងកងទ័ពជើងទឹកប្រទេសថៃមួយគ្រឿង បានចូលចតនៅកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ឧសភា ក្នុងដំណើរទស្សនកិច្ចផ្លូវការ ដើម្បីរឹតចំណងសាមគ្គីភាព និងផ្លាស់ប្ដូរបទពិសោធន៍ រវាងកងទ័ពជើងទឹកកម្ពុជា និងកងទ័ពជើងទឹកថៃ។

នាវាចម្បាំងកងទ័ពជើងទឹកថៃនេះ មានឈ្មោះ H.T.M.S Narathiwat មានបណ្តោយ ៩៤ម៉ែត្រ.៨ ទទឹង១១ម៉ែត្រ.៨ ជម្រៅទឹក៣ម៉ែត្រ.៥ និងទម្ងន់ផ្ទុក១៤៤០តោន ផ្ទុកកងម៉ារីនចំនួន១១៦នាក់ ដឹកនាំដោយ លោក ឧត្តមនាវីទោ Bunpot Kerdpoo មេបញ្ជាការរងកងទ័ពជើងទឹកតំបន់១ភូមិន្ទថៃ និងជាប្រធានបេសកកម្មថៃ។

ក្នុងឱកាសចូលសំចតរបស់នាវាចម្បាំងកងទ័ពជើងទឹកថៃក្នុងទឹកដីព្រះរាជាណាចក្រកម្ពុជានេះដែលគេឃើញមានវត្ដមានរបស់មន្ត្រីជាន់កងទ័ពជើងទឹកកម្ពុជាលោក ឧត្តម នាវីទោ រស់ វាសនា មេបញ្ជាការរងកងទ័ពជើងទឹក មូលដ្ឋានសមុទ្ររាម បានដឹកនាំប្រតិភូជាច្រើននាក់ទៅទទួលស្វាគមន៍៕

image image_1 IMG_1661 IMG_1657 IMG_1654 IMG_1662

មតិយោបល់