អ្នកចាំទីថៃ Kawin Thamsatchanan បានទាក់ទាញចំណាប់អារម្មណ៍ពីក្លិប J-League ចំនួនបីគឺ Vegalta Sendai, Shimizu S-Pulse និង Consadole Sapporo ។
បច្ចុប្បន្ននេះ Kawin កំពុងលេងឱ្យក្រុម Muangthong United ក្នុងក្របខ័ណ្ឌ Thai League 1 ។ គាត់ជាប្រធានក្រុម តែមិនសូវមានបទពិសោធន៍សម្រាប់ក្រុមជម្រើសជាតិទេ។ បើសិនជាកីឡាកររូបនេះ ទៅចូលរួមជាមួយក្រុមនៅជប៉ុន គាត់នឹងក្លាយជាអ្នកចាំទីដ៏អស្ចារ្យ ដែលបានបង្ហាញខ្លួនលីគកំពូលមួយនៅក្នុងតំបន់អាសុី។
ក្នុងឆ្នាំ ២០១០ កីឡាករវ័យ ២៧ ឆ្នាំរូបនេះ ទទួលបានបទពិសោធន៍យ៉ាងច្រើនពីគ្រូដែលធ្លាប់លេងនៅក្លិបយក្សនៃក្របខ័ណ្ឌ English Premier League ក្រុម Manchester United អតីតប្រធានក្រុម Bryan Robson ដែលគាត់បានមកដឹកនាំក្រុមជម្រើសជាតិថៃ។
ទោះបីជាយ៉ាងណាក៏ដោយសារគាត់បានបាក់កដៃ ធ្វើឱ្យកីឡាករវ័យ ២៧ឆ្នាំនេះ លែងមានសកម្មភាពបង្ហាញខ្លួនអស់រយៈពេលជាច្រើនខែ នឹងបាត់បង់ក្តីសង្ឃឹមដែលចង់ទៅលេងនៅប្រទេសអង់គ្លេស៕
មតិយោបល់