នេះគឺជារឿងដ៍កម្រមួយដែលអ្នកចាំទីមួយរូប អាចសង្រ្គោះបាល់ដែលគូបដិបក្ខបាន៣គ្រាប់ជាប់ៗគ្នាបែបនេះ។
Cludio Bravo បានបង្កើតនូវកំណត់ត្រាដ៍អស្ចារ្យមួយ តាមរយៈការសង្រ្គោះបាល់ ១១មឡែត្រ ៣គ្រាប់ជាប់ៗគ្នាក្នុងជំនួបជាមួយក្រុមជម្រើសជាតិ Portugal យប់មិញនេះ។ វាជារឿងដ៍ភ្ញាក់ផ្អើលមួយ ដែល Bravo អាចធ្វើបាន ព្រោះថា Chile យកឈ្នះដោយការស៊ុត ១១ម៉ែត្រ ៣-០ តែម្តងក្រោយចប់ការប្រកួត ១២០ នាទីពេញ ០-០។
ការសង្រ្គោះបាល់ ៣គ្រាប់នេះ គឺជាសមត្ថភាពយ៉ាងអស្ចារ្យ ដែលបង្ហាញថា អ្នកចាំទី រូបនេះនៅតែល្អ និងពោរពេញទៅដោយទេពកោសល្យបំផុត រួមទាំងជាក្តីសង្ឃឹមក្នុងការគ្រងជើងឯកផងដែរ។ Chile នឹងត្រូវឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ Confederation Cup មុន ដោយរង់ចាំការប្រកួត ១គូទៀតរវាង Gemany និង Mexico។
ខាងក្រោមនេះជាវីដេអូ ដែល Bravo សង្រ្គោះបាល់ ១១ម៉ែត្រ ក្នុងការប្រកួតយប់មិញជាមួយ Portugal៖
https://www.youtube.com/watch?v=5kUboGkW2dk
មតិយោបល់