កីឡាករឆ្នើមរបស់ក្រុមជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា ពេលនេះបានបង្ហាញខ្លួននៅក្នុងក្របខ័ណ្ឌ J3 League ជាលើកដំបូងហើយ នៅក្នុងជំនួបរវាង Fujieda ជាមួយនឹង Sagamihara កាលពីម្សិលមិញនេះ ដោយបានប្តូចូលនៅនាទី ៨៦ ជិតចប់ការប្រកួត។
នៅក្នុងជំនួបសប្តាហ៍ទី ២៦ នេះក្រុមម្ចាស់ផ្ទះ Fujieda បានត្រឹមស្មើគ្នាជាមួយភ្ញៀវ Sagamihara ដោយលទ្ធផល ១ទល១។ យើងសង្កេតឃើញថា វឌ្ឍនាកា ថ្វីត្បិតតែបានបង្ហាញខ្លួនត្រឹមរយៈពេល ៤ នាទីក៏ដោយ តែបានដាកសម្ពាធទៅលើគូប្រកួតយ៉ាងខ្លាំង ខណៈដែលកីឡាករជំនាញជើងឆ្វេងនេះ មានឱកាសស៊ុត ២ ទៅ ៣ លើកផងដែរ។ នេះគឺជាការបង្ហាញខ្លួនលើកដំបូងហើយសំរាប់កីឡាករកម្ពុជារូបនេះ នៅក្នុងការប្រកួតក្រោយៗទៀតច្បាស់ជាបានលេងច្រើនជាងនេះជាមិនខាន។
សូមជំរាបជូនថា គិតត្រឹមសប្តាហ៍ទី ២៦នេះ Fujieda កំពុងឈរនៅចំណាត់លេខ ៨ ដោយក្នុងចំណោម ២៦ប្រកួត ឈ្នះ ១០ដង ស្មើ ៨ដង នឹងចាញ់ ៨ដង ស្របពេលដែល SC Sagamihara បង្ហាញខ្លួន ២៦ប្រកួតដូចគ្នា ក្នុងនោះ ឈ្នះ ៧ដង ស្មើ ៩ដង នឹងចាញ់ ១០ដង កំពុងឈរនៅចំណាត់ថ្នាក់លេខ ១២ មាន ៣០ពិន្ទុក្នុងដៃ៕
មតិយោបល់