ព័ត៌មានកីឡា

Real Madrid តម្លើងថ្លៃលក់ Alvaro Morata ក្រោយពេល Man Utd នៅតែព្យាយាមចង់បាន

ក្រុមយក្ស Real Madrid បានធ្វើរឿង ដែលហួសស្មានមួយ តាមរយៈការតម្លើងថ្លៃលក់ខ្សែប្រយុទ្ធ Alvaro Morata រហូតដល់ទៅជិត ៨០លានផោន។

នេះគឺជារឿងដែលមិននឹកស្មានដល់ឡើយ សម្រាប់ប្រធានក្លិប Real Madrid លោក Florentino Perez ដែលបានទាមទារតម្លៃដ៍ខ្ពស់សម្រាប់ការលក់ Alvaro Morata ទៅ Man Utd ។ The Sun បានឲ្យដឹងថា Real Madrid ហាក់ដូចជាមិនចង់បាត់បង់ខ្សែប្រយុទ្ធ Morata នោះទេ ព្រោះថា ក្លិបបានព្យាយាមនាំយក ទាំងពីនៅក្រុម Juventus កាលពីឆ្នាំ ២០១៦កន្លងមកម្លេះ។ ដោយហេតុនេះហើយ ការលក់ Morata ទៅឲ្យ Man Utd នេះគឺជារឿងដ៍ពិបាកមួយសម្រាប់ Real Madrid ជាហេតុនាំឲ្យក្លិបចេះតែទាមទារតម្លៃខ្ពស់ រហូតបែបនេះ។ បើតាម The Sun ក្រុម Real Madrid បានទាមទារតម្លៃរហូតដល់ទៅ ៧៩,៥លានផោន ប្រសិនបើ Man Utd ចង់បាន Morata នារដូវក្តៅនេះ។

តម្លៃខ្លួនរបស់ Alvaro Morata បានកើនឡើង រហូតតាំងពីជាង ៥០លានផោន រហូតដល់ ៦០ និង ៦៥លានផោន ដែល Man Utd បានយល់ព្រមទាំងអស់។ នៅពេលនេះវិញ Real Madrid បានទាមទាររហូតដល់ទៅ ៧៩,៥លានផោន ដែលអាចធ្វើឲ្យ Man Utd មានការរារែកចិត្តក្នុងការចង់បានខ្សែប្រយុទ្ធអេស្ប៉ាញរូបនេះ។ រង់ចាំមើល តើ ក្រុមបីសាចក្រហម Manchester United យល់ព្រមក្នុងតម្លៃដ៍ខ្ពស់នេះ ដើម្បីនាំយក Morata មកកាន់ Old Trafford ឬទេ?

មតិយោបល់