លោក Diego Simeone បាននិយាយទាំងទឹកមុខស្អុយថាក្រុមរបស់ខ្លួនលេងមិនកើតពិតមែន ទើបបានជាស្មើក្រុម Alaves ត្រឹម ០-០ កាលពីយប់ថ្ងៃសៅរ៍។
ក្រុម AT Madrid លេងជាមួយ Alaves ហាក់មិនល្អដូចរាល់ដងនោះទេ ដោយការគ្រប់គ្រងបាល់និងបច្ចេកទេសប្រយុទ្ធដូចជាមិនស៊ីចង្វាក់គ្នាសោះ។ យ៉ាងណាមិញ លទ្ធផលស្មើនេះទៀតសោតបានធ្វើឱ្យក្រុមនេះ ដូចជាឆ្ងាយកាន់តែខ្លាំងមែនទែនហើយក្នុងការប្រជែងកពានរង្វាន់ La Liga ជាមួយដៃគូប្រជែង Real Madrid និង Barcelona ជាដើមនោះ។

ដោយសារតែដូច្នេះហើយ លោក Simeone បាននិយាយក្រោយការប្រកួតថា៖ “នេះជាប្រកួតអាក្រក់បំផុតសម្រាប់អាជីពរបស់ខ្ញុំ។ ពួកគេលេងមិនល្អនោះទេ ហើយដូចជាក្មេងអីចឹង។ យើងចាញ់ការប្រកួតនេះគ្រប់យ៉ាង។ ខ្ញុំសង្ឃឹមថាពួកគេនឹងគិតឡើងវិញ ហើយចាត់ទុកមួយប្រកួតនេះថាជាសុបិនអាក្រក់ទៅចុះ”។
លោក Simeone រដូវកាលនេះហាក់ខុសប្លែកពីរដូវកាលមុនៗ ដោយការប្រជែងយកពាន La Liga របស់គេកាន់តែឆ្ងាយទៅៗហើយ។ មួយវិញទៀត អ្នកចាត់ការរូបនេះក៏បានបង្ហើបតាំងពីបើករដូវកាលមកហើយដែរថាខ្លួនអាចនឹងចាកចេញពីអេស្ប៉ាញនេះហើយ ដើម្បីទៅដឹកនាំក្រុមផ្សេងសាកល្បងសមត្ថភាពរបស់ខ្លួន៕

មតិយោបល់