ក្រុមហង្សក្រហម Liverpool បានចាប់ផ្តើមចំណាយធំ ក្នុងការនាំយកកីឡាករវ័យ ២២ឆ្នាំ Naby Keita ពីក្រុម RB Leipzig ពីលីគកំពូលរបស់អាល្លឺម៉ង់។
នេះគឺជាការចំណាយទឹកប្រាក់យ៉ាងច្រើនលើសលប់ សម្រាប់ក្រុមហង្សក្រហម Liverpool នារដូវកាលនេះ ដើម្បីនាំយកខ្សែបម្រើក្មេងខ្ចីវ័យ ២២ឆ្នាំ Naby Keita មកកាន់ក្លិប។ ជាការពិតណាស់ បើតាម Mirror បានឲ្យដឹងថា Liverpool បានត្រៀមរួចរាល់ហើយ ក្នុងការចរចារជាមួយក្រុម RB Leipzig ខណះក្លិបអាល្លឺម៉ង់នេះ ហាក់ពេញចិត្តនៅក្នុងតម្លៃ ៧០ លានផោន ដែល Liverpool បានស្នើនោះ។ Naby Keita ទើបតែបង្ហាញខ្លួនបានយ៉ាងល្អ នៅក្នុងរដូវកាលកន្លងមក ជាមួយក្លិប RB Leipzig ដែលទើបឡើងមកពី លីគទី២ របដ់អាឡឺម៉ង់ ព្រមទាំងបញ្ចប់រដូវកាលទី១ ជាមួយក្លិបត្រឹមចំណាត់ថ្នាក់លេខ ២ក្នុងតារាង។ ឆ្លងកាត់មួយនៅរដូវកសលកន្លងមក Naby Keita ស៊ុតបញ្ចូលទីបាន ៨គ្រាប់ និងបោះបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ៧គ្រាប់។
តាមរយៈទម្រង់លេងយ៉ាងល្អរបស់កីឡាករវ័យ ២២ឆ្នាំរូបនេះ បានធ្វើឲ្យលោក Klopp មានការចង់បានខ្សែបម្រើនេះយ៉ាងខ្លាំង ដើម្បីមកពង្រឹងក្លិប សម្រេចនូវមហិច្ចតានារដូវកាលក្រោយនេះ។ យ៉ាងណាក៍ដោយ បើទោះបី មិនទាន់មានការផ្ទេរយកមកនាពេលនេះក្តី តែក្រុម Liverpool មានសង្ឃឹមខ្ពស់ក្នុងការនាំយកខ្សែបម្រើឆ្នើម Naby Keita រូបនេះ ព្រោះថាកីឡាករនៅអាល្លឺម៉ង់ភាគច្រើន ចង់មកលេងនៅអង់គ្លេស។ ហេតុនេះហើយក្នុងពេលឆាប់ៗខាងមុខ ក្រុមហង្សក្រហម Liverpool នឹងទទួលបានខ្សែបម្រើថ្មីមួយរូបទៀត Naby Keita បន្ទាប់ពីការនាំយក Mohamed Salah នាពេលថ្មីៗកន្លងមក៕
មតិយោបល់