ព័ត៌មានកីឡា

Mahrez រកបាន១គ្រាប់ចុងម៉ោង ជួយឲ្យ Leicester ឈ្នះ Luton town (វីដេអូ)

ខ្សែបម្រើស្លាប ដែលត្រៀមនឹងចាកចេញពីក្រុម Leicester City កីឡាករ Riyad Mahrez អាចរកបាន១គ្រាប់ ក្នុងការប្រកួតយកឈ្នះ ក្រុម Luton Town ក្នុងជំនួបមិត្តភាព មុនបើករដូវកាល។

ថ្វីបើពត៌មាន ជាច្រើនពាក់ព័ន្ធនឹងអនាគត់របស់ Riyad Mahrez ក៍ដោយ ខ្សែបម្រើប្រយុទ្ធស្លាបរូបនេះ នៅតែធ្វើបានល្អ ក្នុងការរកគ្រាប់បាល់ ជ័យជម្នះឲ្យក្រុម Leicester City ក្នុងការប្រកួតមិត្តភាព នៅទឹកដីរបស់ក្រុម Luton Town នេះ Mahrez ធ្វើបានយ៉ាងល្អ ដោយស៊ុតបញ្ចូលទី នៅចុងម៉ោងនៃតង់ទី២ ក្នុងនាទីទី ៨៣ ដោយធ្វើឲ្យ Leicester យកឈ្នះ ក្រុមម្ចាស់ផ្ទះ Luton Town ១-០ ។
យ៉ាងណាវិញទាក់ទងនឹងអនាគត់របស់ Mahrez នេះដែរ ហាក់ដូចជាមិនទាន់ច្បាស់នៅឡើយទេ សម្រាប់ក្រុម Leicester ព្រោះថា Roma បានឲ្យតម្លៃខ្លួន ប្រមាណជា ៣០លានផោន ក៍ប៉ុន្តែ ក្រុមកញ្ជ្រោងខៀវ អង់គ្លេសមួយនេះ បានកាត់ថ្លៃរហូតដល់ទៅ ៥០លានផោន ដែលធ្វើឲ្យក្រុមទាំង២ មិនទាន់យល់ស្រប ជាមួយគ្នា នៅឡើយ។

ដូច្នេះហើយ Riyad Mahrez នឹងបន្តលេងឲ្យក្រុម Leicester City បន្តទៀត ប្រសិនបើ Roma មិនហ៊ានថ្លៃ ឲ្យខ្ពស់ជាងនេះទេនោះ។

https://www.youtube.com/watch?v=bcF0T93vz7s

មតិយោបល់