ព័ត៌មានកីឡា

អតីតខ្សែការពារក្រុម Borussia Dortmund ចូលរួមជាមួយក្រុម Ulsan Hyundai FC

ក្រុម Ulsan Hyundai FC នៃក្របខ័ណ្ឌ K-League Classic បានប្រកាសពីការចុះហត្ថលេខាលើអតីតខ្សែការពារ របស់ Borussia Dortmund កីឡាករ Park Joo-ho កាលពីថ្ងៃច័ន្ទ។

យោងតាម Yonhap News ក្នុងប្រទេសកូរ៉េខាងត្បូងបង្ហាញថា ការផ្លាស់ប្តូរនឹងត្រូវបានបញ្ចប់យ៉ាងពេញលេញបន្ទាប់ពី Park Joo-ho បញ្ចប់ការធ្វើតេស្តសុខភាព។ ក្លិប Ulsan Hyundai FC បានប្រកាសថា៖ «យើងបានទិញកីឡាករដ៏ប៉ិនប្រសព្វម្នាក់ឈ្មោះ Park Joo-ho ដែលធ្លាប់លេងនៅប្រទេសជប៉ុន ស្វ៊ីស និងអាល្លឺម៉ង់។ គាត់គឺជាកីឡាករជើងចាស់ដែលអាចលេងជាខ្សែការពារឆ្វេងនិងខ្សែបម្រើការពារ»។ Park ត្រូវបានចេញពី Borussia Dortmund កាលពីដើមខែនេះ បន្ទាប់ពីធ្លាក់ចុះសមត្ថភាពនៅក្របខ័ណ្ឌ Bundesliga ។

កីឡាករវ័យ ៣០ ឆ្នាំរូបនេះ ធ្លាប់លេងឱ្យក្រុមជប៉ុន Mito Hollyhock, Kashima Antlers និង Jubilo Iwata មុនពេលទៅលេងនៅអឺរ៉ុបដែលចូលរួមជាមួយក្រុម FC Basel របស់ប្រទេសស្វីស និងក្លិបប្រទេសអាល្លឺម៉ង់ Mainz 05 ៕

មតិយោបល់