ខ្សែប្រយុទ្ធស្លាបអេស្ប៉ាញ របស់ក្រុមតោខៀវ Chelsea កីឡាករ Pedro Rodriguez ហាក់មិនយល់ពីបញ្ហាដែលនាំឲ្យខ្សែប្រយុទ្ធ Diego Costa សម្រេចចិត្តចាកចេញពី Chelsea ឡើយ។
Pedro បានប្រាប់សារពត៌មាន Mirror ថា រូបគេសឹងតែមិនជឿ នៅពេលដែល Diego Costa កំពុងតែត្រៀមវេចបង្វេចចាកចេញពីក្រុមតោខៀវ Chelsea បែបនេះ។ ជាការពិតណាស់ Costa កំពុងត្រូវបានសារពត៌មានជាច្រើន ចុះផ្សាយថា រូបគេនឹងចាកចេញទៅកាន់លីគកំពូលរបស់ចិន ស្របពេលដែលក្រុមជាច្រើននៅទីនោះកំពុងរង់ចាំការសម្រេចចិត្តនៃការចាកចេញរបស់ខ្សែប្រយុទ្ធរូបនេះ។ ម្យ៉ាងវិញទៀត Costa ចង់វិលត្រឡប់ទៅកាន់ក្លិបចាស់របស់គេវិញ គឺ Atletico Madrid ក៍ប៉ុន្តែរូបគេមិនអាចផ្លាស់ទៅកាន់ក្លិបចាស់វិញបាន ដោយសារតែ រងពិន័យមិនឲ្យទិញកីឡាកររបស់ FIFA សម្រាប់ Atletico Madrid ជាហេតុនាំឲ្យ Costa អាចនឹងទៅកាន់ប្រទេសចិនវិញ។
ក្នុងនោះដែរ Pedro Rodriguez ដែលជាមិត្តរួមក្រុមរបស់ Costa បាននិយាយថា ការចាកចេញរបស់ Costa ថា៖ ការចាកចេញរបស់ Costa មិនមែនមកពីបញ្ហាណាមួយនៃការប្រកបអាជីពរបស់គេនៅ Chelsea ឡើយ ព្រោះថា Pedro មិនដែលឃើញ ភាពល្អក់កករណាមួយ រវាង Costa និងលោក Antonio Conte ឡើយ។ ជាងនេះទៅទៀត Costa តែងតែជាជម្រើសទី ១សម្រាប់ខ្សែប្រយុទ្ធជួរមុខ របស់ Chelsea ផងដែរ។
ដោយហេតុនេះហើយ នាំឲ្យ Pedro មានចម្ងល់ថា ហេតុអ្វីបានជា Costa សម្រេចចិត្តទៅចោលក្លិបបែបនេះ ទាំងរូបគេបានជួយក្លិបឲ្យឈ្នះពានទៀតនោះ? យ៉ាងណាវិញ នេះគ្រាន់តែជាការយល់របស់កីឡាករ Pedro Rodriguez ប៉ុណ្ណោះ ស្របពេលដែលកន្លងមកបានលេចលឺ នូវពត៌មានជាច្រើន ដែលលោក Conte បានផ្ញើសារ ក្នុងន័យមិនចង់បាន Costa បន្តនៅក្លិបទៀតឡើយ ចំណែកឯ Costa វិញ ខំប្រឹងខ្នះខ្នែង រកក្លិបថ្មីដែលប្រសើរសម្រាប់រូបគេ។


មតិយោបល់