ព័ត៌មានកីឡា

ប្រាក់ សុវណ្ណារ៉ា៖ ទោះចាញ់តែខ្ញុំពេញចិត្តនឹងលទ្ធផល

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានបរាជ័យក្រោមថ្វីជើង ហ្សកដានី ដោយលទ្ធផល ០ទល់១ នាពហុកីឡដ្ឋានជាតិ ដែលជាទឹកដីរបស់ខ្លួន ក្នុងវគ្គជម្រុះពូល C នៃពានរង្វាន់ AFC Asian Cup UAE 2019 ។

ក្រោយចប់ការប្រកួតលោក ប្រាក់ សុវណ្ណារ៉ា គ្រូកម្ពុជា បាននិយាយថា៖ «មុនការប្រកួតយើងបាននិយាយគ្នា ធ្វើយ៉ាងណាឲ្យបានលទ្ធផល ០ទល់០ តែបើគេសុី១ កុំឲ្យគេសុី២ ទីបំផុតយើងអាចធ្វើបានមែន។ ទោះបីជាចាញ់ក៏ដោយតែខ្ញុំសប្បាយចិត្ត ព្រោះកីឡាករយល់ពីអ្វីដែលយើងចង់បាន សម្រាប់លទ្ធផលនេះយើងពេញចិត្តនឹងទទួលយក»។ អតីតគ្រូបឹងកេត បានបន្ថែមថា ខ្ញុំសង្ឃឹមថាអ្នកគាំទ្រទាំងនឹងយល់អំពីរទម្រង់លេងដែលមានខ្សែការពារដល់ទៅ ៥រូប នេះ(ទប់) ហើយដឹកពីកម្រិតលេងរបស់ក្រុមគេ នឹងក្រុមរបស់យើង។ ខ្ញុំក័៏សូមអធ្យាស្រ័យផង ដែលប្រទម្រង់បែបនេះ មិនល្អមើល តែយើងចង់បានលទ្ធផលដ៏ល្អមួយ។

សូមជំរាបជួនផងដែរថា គោព្រៃកម្ពុជា នៅសល់ភារកិច្ចមួយទៀតក្នុងពានរង្វាន់នេះ ដែលត្រូវទៅលេងនៅទឹកដីរបស់ អាហ្គានីស្ថាន វិញម្តង នាឆ្នាំក្រោយ ។ ប៉ុន្តែនៅមិនទាន់ដឹងថា តើសហព័ន្ធបាល់ទាត់កម្ពុជា ផ្តល់ការដឹកនាំជម្រើសជាតិជូនលោក ប្រាក់ សុណ្ណារ៉ា បន្តទៀតឫយ៉ាងណា ព្រោះការតែងតាំងត្រឹមតែ ២ប្រកួត ប៉ុណ្ណោះ ពោលគឺជាមួយ មីយ៉ាន់ម៉ា នឹងហ៊្សកដានី៕

មតិយោបល់