ព័ត៌មានកីឡា

Arsenal បញ្ចប់ភាពជាដៃគូជាមួយនឹងក្រុម HAGL របស់ប្រទេសវៀតណាម

ក្រោយពីរយ:ពេល១០ឆ្នាំ ដែលក្រុមកាំភ្លើងធំ Arsenal បានចាប់ដៃគូជាមួយនឹងក្រុម HAGL ( Hoang Anh Gia Lai FC ) របស់ប្រទេសវៀតណាមរួចមក ក្នុងពេលនេះក្លិបអង់គ្លេសមួយនេះ បានបញ្ចប់កិច្ចសហប្រតិបត្តិការនេះហើយ។

បើតាមប្រភពពត៌មាន ពីប្រទេសវៀតណាម បានឲ្យដឹងថា ក្រុមជើងខ្លាំង Arsenal បានឈានដល់ការបញ្ចប់ភាពជាដៃគូជាមួយនឹងក្រុម HAGL ហើយ។ ជាការពិតណាស់ ក្រុមទាំង២ បានចាប់ដៃគូជាមួយគ្នា កាលពីឆ្នាំ ២០០៧ មកម្លេះ ដែលការចាប់ដៃគូនេះ ក្លិប HAGL មានបំណងចង់ឲ្យ ក្រុមកាំភ្លើងធំ Arsenal សម្លឹងមើលកីឡាករដែលល្អ និងមានទេពកោសល្យនៅក្នុងក្លិបវៀតណាមមួយនេះ យកទៅលេងនៅក្រុម Arsenal គ្រប់ឈុត។ ក៍ប៉ុន្តែ រយ:ពេល ១០ឆ្នាំកន្លងមកនេះ Arsenal នៅតែមិនទាន់រកបានកីឡាករវៀតណាមណាម្នាក់របស់ក្លិប HAGL នេះឡើយ។ ដោយហេតុនេះហើយ ក្រុម Arsenal បានសម្រេចចិត្ត បញ្ឈប់ការចាប់ដៃគូនេះ ព្រោះថា វាជាការចំណាយពេលអត់ប្រយោជន៍សម្រាប់ក្លិបអង់គ្លេសមួយនេះ។

ម្យ៉ាងវិញទៀត Arsenal ហាក់ដូចជាមិនសូវចាប់អារម្មណ៍កីឡាករពីតំបន់អាស៊ីអាគ្នេយ៍មួយនេះផង បូករួមនឹងកម្រិតបច្ចេកទេស មានកម្រិតខុសគ្នាផងនោះ ជាហេតុធ្វើឲ្យ Arsenal មិនអាចបន្តការចាប់ដៃគូ ជាមួយក្លុប HAGL បានឡើយ។ ដូច្នេះហើយ ក្រុម HAGL របស់វៀតណាមមួយនេះ បានខកឱកាសក្ុងការនាំយកកីឡាកររបស់ពួកគេ ទៅប្រឡូកក្នុងលីគកំពូលរបស់អង់គ្លេសមួយនេះហើយ។

មតិយោបល់