ព័ត៌មានកីឡា

អុញនោះ! គ្រូចង់បាន តែប្រធានក្លិបនៅអេះអុញ ក្រោមហេតុផលមួយ

ក្រុម Real Madrid កំពុងតែមានភាពមិនចុះសម្រុងគ្នាមួយ រវាងគ្រូបង្វឹកលោក Zidane និងប្រធានក្លិបលោក Florentino Perez ទាក់ទងនឹងការទិញ កីឡាករ​មួយរូប នារដូវក្តៅខាងមុខនេះ។

បើតាមការចុះផ្សាយរបសកាសែត AS ពីប្រទេសអេស្ប៉ាញ បានឲ្យដឹងថា ក្រុម Real Madrid កំពុងតែតាមប្រមាញ់ ជាលើកទី២ លើខ្សែបម្រើប្រយុទ្ធស្បែកខ្មៅ​បារាំង Paul Pogba ពីក្រុមបីសាចក្រហម Manchester United ។ ទាក់ទង​នឹងបញ្ហានេះដែរ លោក Zidane មានបំណងចង់នាំយក Pogba មកកាន់ Santiago Bernabeu យ៉ាងខ្លាំង បន្ទាប់ពីនៅតំបន់កណ្តាលរបស់ Real Madrid អាចមានការរុះរើខ្លះនោះ។

យ៉ាងណាវិញ ប្រធានក្លិប Real Madrid លោក Florentino Perez ហាក់នៅអេះអុញ មិនទាន់យល់ព្រមឲ្យ Real Madrid តាមប្រមាញ់យក Pogba ឡើយ។ លោក Perez បានឲ្យដឹងតាមរយ:​ប្រភពខាងលើនេះថា​ លោកមិនបដិសេធ ក្នុងការនាំយក Pogba មកកាន់ក្លិប​ឡើយ ក៍ប៉ុន្តែ នៅពេលនេះ លោកមិនទាន់ចាប់អារម្មណ៍ឡើយ ជាពិសេសនោះ លោក Zidne សូមកុំទាន់សម្លឹងឃើញអី រង់ចាំមើល​ ព្រឹត្តិការណ៍ World Cup សិនទៅ ប្រសិនបើ Pogba ធ្វើបានល្អនោះ ក្លិបមិនរុញរា ក្នុងការទិញកីឡាករ​បារាំងរូបនេះឡើយ។

ដូច្នេះហើយ ក្រុម Real Madrid ត្រវការមើលព្រឹត្តិការណ៍ World Cup ចប់សិន ទើបសម្រេចចិត្តទិញកីឡាកររូបណាមកាន់ Befnabeu នោះ រួមទាំង Paul Pogba ផងដែរ។

មតិយោបល់