ក្រុមស្តេចស Real Madrid កាន់តែដុនដាបហើយ នៅរដូវកាលនេះ ដោយមកប្រកួតចាញ់ ក្រុមចំណូលថ្មី Girona ក្នុងលទ្ធផល ២-១ នាការប្រកួតយប់មិញនេះ ដោយបន្តដាច់ពិន្ទុពីក្រុមកំពូលតារាង Barcelona ។
នេះគឺជារឿង ដ៍ភ្ញាក់ផ្អើលមួយ ដែលក្រុម ការពារតំណែងជើងឯក Laliga រដូវកាលមុន Real Madrid បន្តមកចាញ់ក្រុមទើបប្រមូតឡើងថ្មី Girona ក្នុងលទ្ធផល ២-១ ។ Real Madrid បានសម្រេចគ្រាប់បាល់បញ្ចូលទីបាន ១គ្រាប់មុន ដោយការទាត់បញ្ចូលទីរបស់កីឡាករអេស្ប៉ាញ Isco នៅនាទីទី១២ ដែលធ្វើឲ្យបញ្ចប់តង់ទី១ Real Madrid នាំមុខក្នុងលទ្ធផល ១-០ ។ យ៉ាងណាវិញ នៅតង់ទី២ រឿងដ៍ភ្ញាក់ផ្អើលបានកើតឡើង ដោយក្រុម Girona បានវាយបកយកឈ្នះក្រុម Real Madrid វិញ ដោយស៊ុតបាន ២គ្រាប់ ដោយកីឡាករ Cristian Stuani នៅនាទីទី៥៤ និងកីឡាករ Cristian Portu នៅនាទីទី ៥៨។
ដូច្នេះហើយ Real Madrid បានបន្តមកចាញ់ ក្រុមចំណូលថ្មី មិនគួរឲ្យជឿ ក្នុងលទ្ធផល ២-១ ដែលកាន់តែបង្ហាញយ៉ាងច្បាស់ថា ក្រុមការពារតំណែងជើងឯក រដូវកាលមុនមួយនេះ កំពុងតែឃ្លាតឆ្ងាយ ក្នុងការការពារពាន រដូវកាលនេះ ដោយចាញ់ក្រុមកំពូលតារាង Barcelona ចំនួន ៨ពិន្ទុ។
https://www.youtube.com/watch?v=p59Xk0kgh18
មតិយោបល់