ព័ត៌មានកីឡា

Man UTD ត្រៀមកិច្ចសន្យាធំមួយ អន្ទងចិត្ត Zlatan Ibrahimovic

អង់គ្លេស: ក្លឹបបីសាចក្រហម Manchester United នឹងផ្តល់កុងត្រាធំមួយ ដល់អតីតខ្សែប្រយុទ្ធក្លឹប Paris Saint-Germain កីឡាករ Zlatan Ibrahimovic នៅរដូវក្តៅខាងមុខ ដើម្បីបើកផ្លូវឲ្យគេអាចក្លាយជាជំនួយការអ្នកចាត់ការក្រុម នៅរដូវកាលក្រោយ។ នេះបើតាមការចុះផ្សាយរបស់កាសែតក្នុងស្រុកមួយរបស់ហូឡង់។

ប្រភពខាងលើបញ្ជាក់ថា Man UTD កំពុងចចារជាមួយភ្នាក់ងាររបស់ Zlatan ក្នុងការនាំយកគេមក Old Trafford ឲ្យបានលឿនបំផុត ជាមួយ និងលក្ខខ័ណ្ឌទី២មួយទៀតនៅរដូវកាលបន្ទាប់។

ប្រសិនបើការដោះដូរដោយឥតថ្លៃខ្លួននេះកើតឡើងមែន Man UTD នឹងបង់ប្រាក់សំណងទៅ PSG 8លានផោន ហើយ Zlatan នឹងទទួលបានលុយនោះ បើគេចាកចេញបន្ទាប់ពីលេងបាន១រដូវកាល។
ចំពោះប្រាក់កម្រៃនៅ Man UTD សម្រាប់ Zlatan ត្រូបានគេប៉ានស្មានថា នឹងអាចទទួលបាន 250,000 ផោនក្នុង១សប្តាហ៍ ដែលតួលេខនេះតិចជាងកាលគាត់នៅ Paris៕

photo_2016-05-25_07-05-25 photo_2016-05-25_07-05-22 photo_2016-05-25_07-05-21

មតិយោបល់