ព័ត៌មានកីឡា

Pogba មក Man Utd ដោយសារតែរឿង២នេះ

Pual Pogba បានចាកចេញពី Juventus ទៅកាន់ក្លឹបចាស់ Manchester United វិញហើយ ដោយមានតម្លៃខ្លួន៩០លានផោន កុងត្រារយៈពេល៥។ ខណៈដែលមូលហេតុដែលធ្វើឱ្យកីឡាករវ័យក្មេងរូបនេះត្រលប់មកវិញ គឺដោយសារតែរឿង២យ៉ាង។

Pogba បាននិយាយថាខ្លួនមក Man Utd ដោយសារតែមានហេតុផលធំ២ គឺទីមួយ ចង់លេងក្រោមការដឹកនាំរបស់លោក Jose Mourinho ដែលជាគ្រូបង្វឹកខ្លាំងជាងគេលោក។ អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់រូបនេះ បានបញ្ជាក់ប្រាប់ Pogba ផ្ទាល់ថានឹងជួយខ្លួនឱ្យក្លាយជាកំពូលកីឡាករលើលោកនេះ ក្នុងពេលដ៏ខ្លីខាងមុខ។

ចំណែកឯហេតុផលទី២ គឺ Old Trafford ជាផ្ទះរបស់កីឡាករជម្រើសជាតិបារាំងនេះផ្ទាល់តែម្ដង។ ខ្សែបម្រើវ័យ២៣ឆ្នាំខាងលើនេះ បាននិយាយថារូបគេបានចាត់ទុកក្លឹប Man Utd ជាផ្ទះរបស់គេទៅហើយ តាំងពីលេងនៅឈុតយុវជនមកម្ល៉េះ។ ដូច្នេះហើយការវិលត្រលប់មក Old Trafford វិញ គឺដូចជាត្រលប់មកផ្ទះវិញអីចឹង។ អំឡុងពេលនៅ Juventus គឺជាពេលដែលរូបគេមិនអាចបំភ្លេចបាន ប៉ុន្តែ Man Utd ជាក្លឹប Pogba ចង់ឈ្នះពានរង្វាន់ជាមួយ។

តម្លៃ៩០លានផោននេះ មានន័យថា Pogba បានបំបែកកំណត់ត្រាជាកីឡាករថ្លៃបំផុតលើពិភពលោក លើ Gareth Bale ដែលផ្ទេរពី Tottenham Hospur ទៅ Real Madrid តម្លៃ៨៥លានផោន កាលឆ្នាំ២០១៣៕

13925229_10153949798047746_8451628475924010667_n13912505_10153949798002746_3693430395393101739_n13880327_10153949797757746_7526632995214368994_n13882135_10153949797532746_1798522007186350081_n

មតិយោបល់