ព័ត៌មានកីឡា

Buriram តែងតាំងអតីតគ្រូជម្រើសជាតិអ៊ីរ៉ង់ ជាគ្រូបង្វឹកថ្មី

ថៃ: អតីតគ្រូបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់លោក AFSHIN GHOTBI ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្លឹបជើងឯកលីគកំពូលថៃឆ្នាំ២០១៥ Buriram United ជាផ្លូវការកាលពីល្ងាចម្សិលមិញ។
ការប្រកាសនេះ ធ្វើឡើងតែ២ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្លឹបបណ្តេញអតីតគ្រូបង្គោល Alexandre Gama ចេញ។ បុរសវ័យ៥២ឆ្នាំដែលទើបចូលកាន់តំណែង នឹងដឹកនាំក្រុមជាលើកដំបូង ក្នុងជំនួបតទល់និងក្លឹប Nakhon Ratchasima នៅថ្ងៃសៅរ៍នេះ។

AFSHIN GHOTBI ធ្លាប់ជាគ្រូជំនួយក្រុមបាល់ទាត់ជម្រើសជាតិសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង កាលពីលោក Guus Hiddink និងលោក Dick Advocaat នៅដឹកនាំ។ បន្ថែមលើនេះ លោកក៏ធ្លាប់នាំក្លឹបយក្ស Persepolis លើកពានលីគកំពូលនៅអ៊ីរ៉ង់ ហើយបន្តឡើងទៅដល់វគ្គចែកពូលពានរង្វាន់ AFC Champion League ឆ្នាំ២០០៩ផងដែរ។

មជ្ឍដ្ឋានស្នឹទ្ធិនឹងពិភពបាល់ទាត់ថៃ បានស្គាល់លោក AFSHIN GHOTBI ដំបូងតាំងពីមុនបើករដូវកាលនេះ ដោយគាត់ជាបេក្ខជនតែម្នាក់គត់ដែលគេសម្លឹងឃើញថា អាចទៅកាន់ក្លឹប Suphanburi ប៉ុន្តែចុងក្រោយគាត់សម្រេចចិត្តមក Buriram វិញ៕

photo_2016-05-25_07-07-36

មតិយោបល់