ព័ត៌មានកីឡា

Ronaldo បង្ហោះរូបយ៉ាងស្និតស្នាលជាមួយកូនទាំង៣ លើកដំបូងក្នុង Instagram

តាមរយៈរូបថត ដែលបានបង្ហោះក្នុង Instagram កាលពីប៉ុន្មានម៉ោងនេះ កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រខ្សែប្រយុទ្ធដ៍ឆ្នើមរូបនេះ។

នេះគឺជាលើកដំបូងហើយ ក្រោយពី Mateo និង Eva បានប្រសូតមក ដែលកំពូលខ្សែប្រយុទ្ធដ៍ឆ្នើមលំដាប់ពិភពលោក Cristiano Ronaldo បានថតរូបជាលក្ខណះគ្រួសារយ៉ាងរីករាយបែបនេះ។ ជាកាតពិតណាស់ Ronaldo សុខចិត្តបោះបង់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដណ្តើមយកលេខ៣ ក្នុងការប្រកួត FIFA Confederation Cup ជាមួយម៉ិកស៊ីកូ ដើម្បីទៅទទួលនូវមរតកកូនភ្លោះ ទាំង២របស់គេ។ ក្នុងនោះដែរ ក្រោយពីសម្រាកកសរប្រកួតផ្សេងៗ Ronaldo បាននាំគ្រួសារធ្វើដំណើរកំសាន្តជាលក្ខណះគ្រួសារដ៍ធំមួយ ហើយបានថតរូបផុស ក្នុង Instagram យ៉ាងស្និតស្នាលបំផុត។ បើតាមទង្វើ និងសកម្មភាពខាងលើនេះ បានបង្ហាញឲ្យឃើញថា Ronaldo គឺជាឪពុកដ៍ល្អមួយរូប ដែលស្រឡាញ់កូន និងគ្រួសារបំផុត។

រូបថត ដែលទទួលបានការចាប់អារម្មណ៍ជាងគេបំផុតនោះគឺ Ronaldo បី Mateo និង Ronaldo JR បី Eva ដែលទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងបំផុតពីបណ្តាញសង្គម។ ដូច្នេះហើយ Ronaldo មិនខ្វល់ខ្វាយពីបញ្ហាដែលកំពុងកើតមានចំពោះរូបគេឡើយ អ្វីដែលសំខាន់នៅពេលនេះ គឺគ្រួសារមួយដ៍រីករាយ នាវិស្សមកាលរបស់កំពូលខ្សែប្រយុទ្ធរូបនេះ។

មតិយោបល់