ព័ត៌មានកីឡា

Man City បន្តមកលុត Arsenal ដល់ក្នុងដី

បន្ទាប់ពីបំបាក់ក្រុមកាំភ្លើងធំ Arsenal ក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Carabao Cup កាលពីចុងសប្តាហ៍កន្លងមក ក្រុម Manchester City បានបន្តមកបំបាក់ក្រុម Arsenal ជាថ្មីម្តងទៀត ដោយលទ្ធផល ៣-០ នៅក្របខ័ណ្ឌ Premier League ទៀត។

ជាក់ស្តែងណាស់ ក្រុមកាំភ្លើងធំ Arsenal មិនត្រឹមតែមិនអាចសងសឹក Manchester City បានឡើយបែរជាត្រូវក្រុមភ្ញៀវលុតមិនឲ្យតដៃបាន ៣-០ វិញទៀតដោយជាការស៊ុតបញ្ចូលទីត្រឹមតែ១តង់ប៉ុណ្ណោះ។ Man City អាចទម្លាយសំណាញ់ Arsenal យ៉ាងងាយស្រួលបំផុត ដោយចាប់ផ្តើមរកគ្រាប់បាល់បានដោយកីឡាករ Bernado Silva នៅនាទីទី១៥, David Silava ស៊ុតនៅនាទីទី២៨ និង Leroy Sane ស៊ុតគ្រាប់ទី៣ នៅនាទីទី៣៣។ យ៉ាងណាវិញ ក្រុម Arsenal ដែលជាម្ចាស់ផ្ទះ ក៍មានឱកាសទាត់បាល់បញ្ចូលទីសង១គ្រាប់វិញដែរ ក៍ប៉ុន្តែ ខ្សែប្រយុទ្ធ Aubameyang បានទាត់បាល់ ១១ម៉ែត្រ មិនបានសម្រេចវិញ ដែលការខកគ្រាប់បាល់​នេះ កើតឡើងនៅនាទីទី៥៣។

ដូច្នេះហើយ ក្រុម Manchester City នៅតែបន្តឈរកំពូលតារាង Premier League ដាច់ដដែល ខណៈ Arsenal វិញ នៅតែមិនទាន់​ស្ថិតក្នុងក្រុមកំពូលតារាងទាំង៤ ដដែល។

https://www.youtube.com/watch?v=_U6Ldl4Mxr8

មតិយោបល់