ព័ត៌មានកីឡា

Spurs ត្រៀមបើកពហុកីឡារដ្ឋានថ្មីទទួលក្រុមជើងខ្លាំងអ៊ីតាលី Juventus

ក្រុមរងជើងឯក Premire League, Tottenham Hotspur បានត្រៀមបើកកីឡារដ្ឋានថ្មី Wembley ដែលពួកគេប្រើប្រាស់បណ្តោះអាសន្ន លើកដំបូង​ ក្នុងការទទួលក្រុមជើងឯកអ៊ីតាលី Juventus នៅខែក្រោយនេះ។

ជាការពិតណាស់ ក្រុម Tottenham នឹងបើកឆាកការប្រកួតក្នុងពហុកីឡារដ្នាន Wembley នៅក្នុងជំនួបមិត្តភាពអន្តរជាតិ ជាមួយក្រុមសេះបង្កង់ Juventus ។ Wembley គឺជាកីឡារដ្ឋាន ដែលក្រុម Tottenham ដេញថ្លៃយកមកប្រើប្រាស់បណ្តោះអាសន្ន ដោយរង់ចាំកីឡារដ្ឋាន White Heart Land របស់ពួកគេ ដែលកំពុងតែជួសជុលនោះ រួចជាស្ថាពរសិន។ ក្នុងនោះដែរ Spurs នឹងបើកការប្រកួតដំបូងក្នុងកីឡារដ្ឋាន Wembley នេះ ដោយទទួលក្រុមខ្លាំង មកពីអ៊ីតាលី Juventus ។ ការប្រកួតមិត្តភាពរវាងក្រុមទាំង២ នឹងត្រូវធ្វើឡើង នៅថ្ងៃទី ៥ ខែសីហា ខាងមុខនេះ នៅក្រោយពេល ដែលពួកគេត្រឡប់មកពីប្រកួតពានរង្វាន់ International Champion Cup នៅសហរដ្ឋអាមេរិក។

គួរបញ្ជាក់ផងដែរថា នៅមុនការបើកកីឡារដ្ឋានទទួលក្រុម Juventus ក្រុម Tottenham ត្រូវជួប ក្រុម Paris Saint Germain នៅថ្ងៃទី ២២ ខែ កក្កដានេះ បន្ទាប់មកជួប Roma នៅថ្ងៃទី ២៥ និងចុងបញ្ចប់ជួប Man City នៅថ្ងៃទី ២៩ លើទឹកដីអាមេរិក ក្នុងពានរង្វាន់ International Champion Cup។ ក្រោយពីបញ្ចប់ការប្រកួតនេះ ក្រុម Tottenham Hotspur និងបើកពហុកីឡារដ្ឋានទទួលក្រុម Juventus មុននឹងឈានដល់ការបើករដូវកាល Premire League រដូវកាល ២០១៧-២០១៨។

មតិយោបល់