ព័ត៌មានកីឡា

ជ័យជម្នះ អ៊ុយរ៉ាហ្គាយ ធ្វើឲ្យអេហ្ស៊ីប ហាលអាវ ១០០%

ក្រុមម្ចាស់ផ្ទះរុស្ស៊ី និងក្រុមជើងខ្លាំងមកពីតំបន់អាមេរិកឡាទីន អ៊ុយរ៉ាហ្គាយ បាន​ក្លាយជាក្រុម ២ដំបូងកក់កៅអី ទៅកាន់វគ្គ ១៦ក្រុមចុងក្រោយហើយ ក្រោយពីក្រុម​ទាំង២នេះ បានឈ្នះ ២ប្រកួតបើកឆាករបស់ពួកគេដូចៗគ្នា។

ត្រឹម ១គ្រាប់របស់ Luis Suarez នៅនាទីទី ២៣ បានធ្វើឲ្យអ៊ុយរ៉ាហ្គាយ ចាប់ដៃគ្នា ជាមួយម្ចាស់ផ្ទះរុស្ស៊ី ក្នុងការឡើងទៅកាន់វគ្គបន្តទៀត បើទោះបីជានៅ​សល់ ១ប្រកួតក្នុងដៃទៀតក៍ដោយ។ អ៊ុយរ៉ាហ្គាយ និង រុស្ស៊ី ពិតជាធ្វើបានយ៉ាងល្អ សម្រាប ២ប្រកួតកន្លងមកនេះ ដោយសុទ្ធសឹងយកឈ្នះ ការប្រកួត របស់ពួកគេ​បានដូចៗគ្នា ដើម្បីកក់កៅអី វគ្គបន្ទាប់ ដោយមាន ៦ពិន្ទុដូចគ្នា តែរុស្ស៊ី ឈរកំពូល​តារាងបណ្តោះអាសន្ន ដោយសារមានគ្រាប់បាល់ច្រើនជាង។

យ៉ាងណាវិញ បើយើងក្រឡេកមើល ទៅក្រុមអេហ្ស៊ីបវិញ បានត្រៀមបង្វេចត្រឡប់ទៅស្រុក​វិញហើយ ព្រោះថាក្រុម​មួយ​នេះ បានបរាជ័យ ២ប្រកួតជាប់គ្នា ដែលមានន័យថា​ នៅសល់១ប្រកួតទៀត​ប៉ុណ្ណោះ សម្រាប់បង្រ្គប់កិច្ចរបស់ពួកគេ​ ខណ: Mohmed Salah ក៍ត្រូវអស់​ឱកាស​បង្ហាញសមត្ថភាព បន្តទៀតផងដែរ។

ដូច្នេះហើយ រវាងរុស្ស៊ី និងអ៊ុយរ៉ាហ្គាយ សម្រាប់ប្រកួតក្រោយនេះ មិនសំខាន់ខ្លាំង​សម្រាប់ក្រុមទាំង២ឡើយ ដោយពួកគេ លេងដើម្បីយកតំណែងកំពូលតារាង​ប៉ុណ្ណោះ មិនមែនដើម្បីផ្តាច់ប្តូរឡើយ។

//www.youtube.com/watch?v=6v1GunojPZ4

មតិយោបល់