ព័ត៌មានកីឡា

ខ្សែប្រយុទ្ធដែលស៊ុតចូលតាមស្មើ Morocco All Star ទៅធ្វើតេស្តជាមួយ សូលទីឡូអង្គរ(វីដេអូ)

 

ខ្សែប្រយុទ្ធឆ្នើម MATTIEW OSA របស់ក្លិប វេស្ទើនភ្នំពេញ បានទៅចូលរួមធ្វើតេស្តសមត្ថភាពជាមួយក្លិបចំណូលថ្មី នៃលីគកំពូលកម្ពុជា សូលទីឡូអង្គរ កាលពីថ្ងៃទី០៨ ខែមករា ម្សិលមិញ។

កីឡាករសញ្ជាតិនីហ្សេរីយ៉ារូបនេះ គឺជាអ្នករកគ្រាប់បាល់បានច្រើនជាងគេក្នុងក្លិបវេស្ទើនភ្នំពេញ នារដូវកាល ២០១៦ នឹង ២០១៧ ផងដែរ។ OSA គឺជាសមាជិកក្រុម Cambodia all stars (កីឡាករឆ្នើមក្នុងលីគ) ក្នុងឆ្នាំ២០១៦ ហើយក៏តែងតែរកគ្រាប់បាល់បាន ជារឿយៗ ពោលក្នុងការប្រកួតជាមួយ Morocco All Star រូបគេជាអ្នករកគ្រាប់បាល់តាមស្មើ ១ទល់១ នាកីឡដ្ឋាន RSN កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦។​

រង់ចាំមើលថា កីឡាករពាក់លេខ ១១ រូបនេះ អាចចាកចេញទៅចូលរួមជាមួយ សូលទីឡូអង្គរ ទៀតទេ ខណៈដែលប្រធានក្រុម លី ភារុន នឹងខ្សែវ័យក្មេង ឡុង ភារ៉ាត់ របស់វេស្ទើនភ្នំពេញ ទៅកាន់ក្លិបថ្មីនេះអស់ហើយ៕

រូបភាព៖ Soltilo Angkor FC

ខាងក្រោមនេះជាប្រកួតមិត្តភាពរវាង Cambodia All Star vs Morocco All Star កាលពីឆ្នាំ២០១៦៖

https://www.youtube.com/watch?v=rsQUmU-NrZM

មតិយោបល់